Mazda នឹងចាប់ផ្ដើមផលិតផលរថយន្តប្រភេទអគ្គិសនីនៅឆ្នាំ ២០២០

នៅ​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Mazda នឹង​ចាប់ផ្ដើម​ដាក់ចេញ​នូវ​រថយន្ត​ប្រើ​ចរន្តអគ្គិសនី​ជំនាន់​ថ្មី​ដំបូង​បំផុត​របស់ខ្លួន ជំនួស​ឲ្យ​ម៉ូ​ឌែ​ល​បច្ចុប្បន្នកំពុង​អភិវឌ្ឍ​រួមគ្នា​ដោយ​សហការ​ជាមួយ ក្រុមហ៊ុន Toyota និង Denso ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mazda Europe លោក Jeff Guyton បានបញ្ជាក់​ពី​ព័ត៌មាន​នេះ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Automotive ថា: «រថយន្ត EV ដែល​យើង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០ នឹងត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្ទា​ល់ពី Mazda »។ ក្នុងនោះ​បច្ចេកវិទ្យា​ដែល​យើង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន Toyota និង Denso នឹងដាក់​ចេញ​នៅ ២ ក្រោយ​ទៀត។

លោក Guyton បាន​និយាយថា​ក្រុមហ៊ុន Mazda កំពុង​រៀបចំ​គម្រោង​ផលិត mild-hybrid ជំនាន់​ថ្មី Skyactiv-X ដែល​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ 2019 ទៅ​នៅ​ទ្វីបអឺរ៉ុប។ ម៉ូ​ឌែ​ល​ម៉ូ​ដែល​កូនកាត់ plug-in hybrid នឹងត្រូវ​បានដាក់​លក់​នៅ​ឆ្នាំ 2021 ពោលគឺ​មួយឆ្នាំ​បន្ទាប់ពី​ម៉ូ​ឌែ​ល​អគ្គិសនី​ចេញលក់៕

អត្ថបទដោយ៖ ឧត្ដម

ប្រភព៖ Carspoops