
រាជធានីភ្នំពេញ៖ ដំណឹងល្អ ពេលនេះទូរស័ព្ទ Nokia 3.1 Plus ត្រូវបានក្រុមហ៊ុន HMD Global ប្រកាសលក់ជាផ្លូវក្នុងទីផ្សារប្រទេសកម្ពុជា យើងហើយក្នុងតម្លៃ ១៧៩ ដុល្លារប៉ុណ្ណោះ ព្រមនឹងការថែមជូនស្គ្រីនការពារ ស្រោម និងដបទឹកមួយដ៏ស្រស់ស្អាតមួយថែមទៀតផង។
ដំណឹងពីការស្ដីអំពីវត្តមានទូរស័ព្ទ Nokia 3.1 Plus ត្រូវបានក្រុមហ៊ុនបង្ហើបប្រាប់ម្ដងហើយការពីដើមខែធ្នូ ប៉ុន្តែមិនទាន់ប្រាប់តម្លៃឲ្យដឹង។ សម្រាប់ទូរស័ព្ទ Nokia 3.1 Plus អាចនិយាយបានថាជាស្មាតហ្វូនតម្លៃសមរម្យ ប៉ុន្តែមានសមត្ថភាពដំណើរការល្អ និងរូបរាងស្រស់ស្អាត។ ជាមួយតួខ្លួនទ្រវែង156.9mm កម្រាស់ 8.2mm និងទម្ងន់ 180g 3.1 Plus របស់ Nokia ងាយស្រួលក្នុងការ កាន់ប្រើប្រាស់ អមជាមួយនឹងការ ការពារដោយកញ្ចក់មុខក្រោយ ប្រភេទ 2.5D និងមានតួខ្លួន ផលិតឡើងពីលោហៈ Nokia 3.1 Plus សាកសមបំផុត សម្រាប់អ្នកចង់បាន ស្មាតហ្វូនធុនមធ្យម ដែលអាចប្រើការបាន គ្រប់កាលៈទេសៈ។
ទូរស័ព្ទនេះប្រើនូវអេក្រង់ IPS LCD ប្រភេទ HD+ 1440 x 720p មានដង់ស៊ីតេ 268ppi ដំណើរការដោយបន្ទះឈីប MediaTek Helio P22 ជាប្រភេទ Octa-core មាន CPU ចំនួន 8 គ្រាប់រត់ក្នុងល្បឿន 2.0GHz អមនឹង GPU PowerVR GE8320 មាន RAM ទំហំ 3GB សម្រាប់អង្គផ្ទុកទិន្នន័យ 32GB ហើយធ្វើការបន្ថែមមេម៉ូរីក្រៅដល់ 400GB។
សម្រាប់ផ្នែកកាមេរ៉ាវិញ ខាងមុខមានទំហំ 8 MP កម្រិត Aperture f/2.2 ដែលថតរូបបែប Wide Angle និងខាងក្រោយ កាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលទំហំ 13 MP មានកម្រិត Aperture f/2.0 Auto Focus និងកាមេរ៉ាជំនួយទំហំ 5 MP កម្រិត Aperture f2.2 ជួយទៅដល់ការ ថតរូបបែប Portrait ដើម្បីកាត់រូបភាព ឲ្យមានផ្ទៃខាងក្រោយ ព្រាលស្អាត និងសមត្ថភាព ថតវីដេអូកម្រិត HD 720p សម្រាប់កាមេរ៉ាខាងមុខ និងកម្រិត Full HD 1080p សម្រាប់កាមេរ៉ាខាងក្រោយ។ Nokia 3.1 Plus ក៏មានសេនស័រ ស្កេនក្រយ៉ៅដៃ នៅខាងក្រោយ ស្ថិតក្រោមកាមេរ៉ា ដំណើរការដោយ Android 8.1 Oreo ចេញពីប្រអប់ស្រាប់។ ស្មាតហ្វូននេះក៏អាចប្រើប្រាស់ ស៊ីមកាតបាន 2 និងថាមពលថ្ម 3,500mAh។
ទូរស័ព្ទ Nokia 3.1 Plus មានលក់នៅទីផ្សារកម្ពុជាហើយ ចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ នេះតទៅដោយប្រិយមិត្តទាំងអស់អាចរកជាវបាននៅតាមហាងលក់ទូរស័ព្ទទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ 012879 707៕