ស្លាកយីហោរថយន្តចំនួន ៣ ជាប់ជារថយន្តគួរឲ្យទុកចិត្តបំផុត ក្នុងនោះ Lexus ជាប់លេខ ១

យោងតាមទិន្នន័យ ក៏ដូចជាការសិក្សាប្រចាំឆ្នាំ របស់ J.D. Power U.S. Vehicle Dependability Study បានបង្ហាញថា សម្រាប់ឆ្នាំ ២០២១ នេះមានស្លាកយីហោរថយន្តចំនួន ៣ ដែលជាប់លើកំពូលតារាងជាម៉ាករថយន្តដ៏គួរឲ្យទុកចិត្តបំផុត ដោយក្នុងនោះមានដូចជា Lexus, Porsche និង Kia។

ក្នុងចំណោមស្លាកយីហោរថយន្តទាំង ៣ម៉ូឌែលនេះផងដែរ Lexus គឺជាប់ចំណាត់ថ្នាក់លេខ ១, Lexus លេខ ២ និង Kia ចំណាត់ថ្នាក់លេខ ៣ ។

សូមបញ្ជាក់ថា ការសិក្សាដែលឥឡូវនេះស្ថិតក្នុងឆ្នាំទី ៣២ បានវាស់ចំនួនបញ្ហាក្នុងរថយន្ត ១០០ គ្រឿង (PP100) ដែលបានជួបប្រទះក្នុងរយៈពេល ១២ ខែកន្លងមកដោយម្ចាស់ដើម នៃរថយន្តមានអាយុ ៣ ឆ្នាំ មានន័យថា រថយន្តឆ្នាំ ២០១៨ ត្រូវបានធ្វើតេស្តនៅឆ្នាំ ២០២១ នេះ។

ការធ្វើតេស្ត គឺផ្ដោតទៅលើ មុខងារជាក់លាក់មួយចំនួនដូចជា ប្រព័ន្ធទំនាក់ទំនង, ប្រព័ន្ធកម្សាន្ត, មុខងារបង្ហាញផែនទី, ផ្នែកម៉ាស៊ីន, ប្រអប់លេខ, កាប៊ីនខាងក្នុង, ផ្នែកខាងក្រៅ, ប៊ូតុងបញ្ជា, អេក្រង់ , បទពិសោធន៏ការបើកបរ , មុខងារកម្តៅ, មុខងារបញ្ចេញខ្យល់ , ម៉ាស៊ីនត្រជាក់ និង កៅអីអង្គុយ។

​សំគាល់៖ តារាងតេស្តរបស់ J.D. Power  គឺផ្ដោតទៅលើស្លាកយីហោរថយន្តណា ដែលមានពិន្ទុទាបជាងគេ គឺកាន់តែល្អ ៕