ងាយៗ ដើម្បីបង្កើតគណនី Apple ID

គណនី Apple ID របស់​ក្រុមហ៊ុន Apple សម្រាប់​អ្នកប្រើប្រាស់ iDevice ដូចជា iPhone, iPad ឬ Mac ត្រូវតែមាន

ដើម្បី​ទាញយក​កម្មវិធី ឬ​ដំណើរការ ការបញ្ជាទិញផ្សេងៗក្នុង App Store។ សម្រាប់​ការបង្កើត​នេះ អ្នកប្រើប្រាស់​ថ្មីថ្មោង​មួយចំនួន​តែង​ជួប​បញ្ហា ដែល​អ្នកខ្លះ​មិនសូវ​យល់ និង​ពិបាក​ក្នុងការ​បង្កើត។ យ៉ាងណាមិញ ខាងក្រោម​នេះ ជា​វិធីងាយៗ ដើម្បី​បង្កើត​គណនី Apple ID បាន​ដោយ​អ្នក​ផ្ទាល់ មិន​ពិបាក​អ្វី​ទេ។

1/- ជា​ជំហាន​ទី 01 នៅលើ​ទូរស័ព្ទ iPhone ដែល​មិនទាន់មាន Signed in Apple ID សូម​ចូលទៅ​កាន់ App Store  (សម្រាប់​កុំព្យូទ័រ សូម​ចូល​ទៅកាន់​កម្មវិធី iTunes > iTunes store > App Store ហើយ​ធ្វើតាម​លំនាំផ្សេងៗ ដូច​នៅលើ iDevice ដែរ)

2/- ជ្រើស​រើសយក App មួយ​ដែល​មិន​គិតថ្លៃ (FREE)

3/-ចុច​លើ​ប៊ូ​តុង FREE បន្ទាប់មក ចុច​លើ​ប៊ូ​តុង install

4/-ចេញ​ផ្ទាំង Sign In ដោយ​ជ្រើស​រើសយក Create New Apple ID

5/- ជ្រើស​រើសយក ប្រទេស ក្នុង​តារាង Country OR Region ករណីនេះ​សូមអ្នក​ធី​កលើ​ប្រទេស Cambodia ឬ​វា​អាច​កំណត់ដោយ​ស្វ័យប្រវត្តិ​តែម្តង បន្ទាប់​អ្នក​អាច​ចុច Next

6/- ចុច​លើ​ប៊ូ​តុង Agree ចំនួន 2 ដង​លើ Terms and Conditions

7/- ត្រង់នេះ​ទាមទារ​បំពេញ​ក្នុង​ការបង្កើត User Name / Email និង Password របស់ Apple ID ដោយ​បំពេញ​ត្រង់​ចន្លោះ Email Address, Password ថ្ងៃខែ​កំណើត , សំនួរចំលើយ​សុវត្ថិភាព 2 ទៅ 3។ បំពេញ​រួចរាល់​ចុច​លើ​ប៊ូ​តុង Next

8/-ត្រូវ​ជ្រើស​យក Done ដើម្បី​មិន​ប្រើ Credit Card ផ្សេងៗ បន្ទាប់មក​ចុច​លើ​ប៊ូ​តុង Next

9/-ជា​ជំ​ហ៊ាន​បញ្ចប់ Apple នឹង​ផ្ញើ​ការទទួលស្គាល់ Apple ID ដែល​បាន​បង្កើត ដោយ​ចូលទៅ​កាន់ Email ដើម្បី​ទៅ Verify បន្ទាប់មក​ប្រិយមិត្ត​អាច Log In Apple ID  ដោយ​វា​នឹង​ទាមទារ​ឱ្យ​យើង​បញ្ចូល អ៊ី​ម៉ែ​ល និង​លេខ​សម្ងាត់​ម្តងទៀត ចុច Verify Adress ជាការ​ស្រេច។

10/- ចុងក្រោយ ទៅកាន់ App Store ម្តងទៀត​ដើម្បី​ទាញយក App បាន​ដែល​ប្រិយមិត្ត​ពេញចិត្ត ប៉ុន្តែ​បានតែ​កម្មវិធី ឬ​ហ្គេម​ដែល​ឥត​គិត (Free) ថ្លៃ​ប៉ុណ្ណោះ៕