Samsung Galaxy A32 4G រូបរាងរចនាបែបសុភាព តែគួរឱ្យស្រឡាញ់

ទូរស័ព្ទទំនើប Samsung Galaxy A32 5G ត្រូវបានក្រុមហ៊ុនបង្ហាញកាលពីដើមឆ្នាំនេះ ហើយឥឡូវនេះខាងក្រុមហ៊ុនបានចេញលក់នូវទូរស័ព្ទនេះម៉ូដែល 4G វិញ ដែលបច្ចុប្បន្ននេះមានចេញលក់នៅប្រទេសរុស្ស៊ី។

Samsung Galaxy A32 4G នេះមានអេក្រង់ប្រភេទ Infinity-U ទំហំ 6.4 អ៊ីង កញ្ចក់ Super AMOLED ជាមួយនឹងការបង្ហាញរូបភាព Full HD+។ កាមេរ៉ាមុខមានទំហំ 20 មេហ្គាភិចសែល ជាមួយនឹងលេនស៍ f/2.2។ នៅផ្ទៃខាងក្រោមនៃអេក្រង់មានកន្លែងស្កេនក្រយៅម្រាមដៃ ហើយអេក្រង់នេះត្រូវបានការពារដោយស្រោមអេក្រង់ Gorilla Glass 5 ផ្ដល់នូវភាពរឹងមាំដល់អេក្រង់ទូរស័ព្ទ។

ចំណែកឯនៅផ្នែកខាងក្រោយ Galaxy A32 4G មានកាមេរ៉ា 4 គ្រាប់ ដោយកាមេរ៉ាចម្បងមានទំហំ 64 មេហ្គាភិចសែល ខណៈកាមេរ៉ាចម្បងរបស់ទូរស័ព្ទនេះម៉ូដែល 5G មានត្រឹមតែ 48 មេហ្គាភិចសែលតែប៉ុណ្ណោះ ហើយកាមេរ៉ា ultrawide មានទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ា depth និង macro មានទំហំ 5 មេហ្គាភិចសែល។

បន្ថែមពីនេះផងដែរ ថាមពលថ្មមានរហូតដល់ទៅ 5000mAh ដែលអាចសាកថ្មឆាប់ពេញ 15W ជាមួយនឹងការប្រើខ្សែសាកតាមរន្ធ USB-C។ Samsung Galaxy A32 4G ដំណើរការលើប្រព័ន្ធប្រតិបត្តិការ One UI 3.1 របស់ Samsung និង Android 11។ RAM របស់ទូរស័ព្ទម៉ូដែលនេះមានទំហំ 4GB, 6GB ឬ 8GB និងអង្គផ្ទុកទិន្នន័យ 64GB  ឬ 128GB ដោយតម្លៃរបស់វាដែលដាក់លក់នៅក្នុងប្រទេសរុស្ស៊ីនោះ គឺមានតម្លៃចាប់ពី $268 និង $295 ដែលអ្នកទិញអាចជ្រើសរើសបានរវាងពណ៌បែកស្វាយ ស ខ្មៅ និងខៀវ៕

ប្រភព៖ GSM Arena & Time24