vivo S9 5G កាមេរ៉ាមុខភ្លោះ និង S9e 5G បង្ហាញខ្លួនជាផ្លូវការជាមួយនឹងរូបរាងដ៏ស្ដើង បែបស៊ីវិល័យ

ប្រទេសចិន៖ vivo ទើបបង្ហាញខ្លួនក្ដៅៗនូវទូរស័ព្ទទំនើបថ្មីពីរម៉ូដែលដែលអាចថាជាអ្នកស្នងរបស់ vivo S7 គឺ vivo S9 5G និង S9e 5G ដែលមានរាងប្រហាក់ប្រហែលគ្នា ប៉ុន្តែគ្រឿងបន្លាស់ខាងក្នុងត្រូវបានអភិវឌ្ឍថ្មី ដោយទូរស័ព្ទម៉ូដែលថ្មីទាំងពីរម៉ូតនេះអាចប្រើប្រព័ន្ធ 5G បាន។

vivo S9 5G

ទូរស័ព្ទទំនើបម៉ូដែលនេះត្រូវបានផលិតឡើងដោយមានកាមេរ៉ាទំហំ 6.44 អ៊ីង កញ្ចក់ AMOLED អាចបង្ហាញរូបបានដល់ទៅលក្ខណៈ HDR10+ និងបង្ហាញរូបទំហំច្បាស់ពេញ FHD+ ក្នុងកម្រិត 90Hz។ លើសពីនេះ វាក៏មានបំពាក់នូវបន្ទះឈីប MediaTek Dimensity 1100 ផ្គួបផ្សំជាមួយនឹង RAM ទំហំ 8GB ឬ 12GB និងអង្គចងចាំក្នុងម៉ាស៊ីនទំហំ 128GB ឬ 256GB។​ បន្ថែមពីនេះទៀត កាមេរ៉ាក្រោយមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាចម្បងមានទំហំ 64 មេហ្គាភិចសែល កាមេរ៉ា​ ultrawide មានទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ា macro មានទំហំ 2 មេហ្គាភិចសែល។ បើនិយាយពីកាមេរ៉ាខាងមុខវិញនោះ គឺមានដល់ទៅ 2 គ្រាប់ ដោយកាមេរ៉ាមុខចម្បងមានទំហំ 44 មេហ្គាភិចសែល និងកាមេរ៉ា ultrawide ខាងមុខនោះមានទំហំ 8 មេហ្គាភិចសែលដូចកាមេរ៉ាក្រោយដែរ។

ចំណែកឯរយៈពេលនៃការប្រើប្រាស់វិញនោះគឺបានយូរ ហើយថែមទាំងសាកថ្មឆាប់ពេញទៀតជាមួយនឹងថ្មថាមពល 4000mAh និងប្រព័ន្ធសាកថ្មឆាប់ពេញ 33W។ vivo S9 5G អាចដំណើរការដោយប្រើប្រព័ន្ធប្រតិបត្តិការថ្មីរបស់ vivo គឺ OriginOS និង Android 10។

vivo S9e 5G

ទូរស័ព្ទឆ្លាតវៃ vivo S9e 5G នេះវិញមានរូបរាងស្រដៀងនឹងទូរស័ព្ទរៀមច្បងរបស់ខ្លួនខ្លាំងមែនទែន ខុសត្រង់តែថាកាមេរ៉ាមុខរបស់ទូរស័ព្ទនេះមានទំហំ 32 មេហ្គាភិចសែល ប្រើបន្ទះឈីប Dimensity 820 ជាមួយនឹងជម្រើស RAM: 8GB និងអង្គចងចាំក្នុងម៉ាស៊ីន 128GB ឬ 256GB។ ចំណែកឯកាមេរ៉ាខាងក្រោយវិញ គឺមានបីគ្រាប់ដូចគ្នានឹង vivo S9 5G ហើយសូម្បីតែថ្ម និងបច្ចេកវិទ្យាសាកថ្មឆាប់ពេញក៏ដូចគ្នាដែរ។

ទូរស័ព្ទទាំងពីរម៉ូដែលនេះនឹងមានចេញលក់នៅក្នុងទីផ្សារប្រទេសចិនមុនគេ ដោយតម្លៃរបស់វា គឺប្រហែល $465 ~ $510 សម្រាប់ vivo S9 5G និងតម្លៃប្រហែល $370 ~ $420 សម្រាប់ទូរស័ព្ទម៉ូដែល vivo S9e 5G ជាមួយនឹងពណ៌ផ្ទៃមេឃនេះ ហើយសម្រាប់ទូរស័ព្ទ S9 5G ពណ៌វ៉ានីឡា នឹងមានចេញលក់ក្នុងប្រទេសចិនចាប់ពីថ្ងៃទី 12 មីនាទៅ ខណៈ ទូរស័ព្ទ vivo S9e 5G មិនទាន់ត្រូវបានគេប្រាប់ថាចេញលក់នៅថ្ងៃណានោះឡើយ៕

ប្រភព៖