
យោងតាមរបាយការណ៍ចំនួនលក់ ដែលបញ្ចេញដោយ Forde កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា សន្ទុះនៃការលក់រថយន្តអគ្គិសនីរបស់ខ្លួនគឺរថយន្ត Ford Mustang Mach-E មានការកើនឡើងខ្ពស់នឹកស្មានមិនដល់នៅសហរដ្ឋអាមេរិក ។
យោងតាមទិន្ន័យជាក់ស្ដែងរយៈពេល ៣ខែ បានបង្ហាញឲ្យឃើញថា ចំនួនលក់ មានការកើនឡើងខ្ពស់ជាគំហុក ដូចជា កាលពីខែកុម្ភៈវាអាចលក់ចេញបាន ៣ ៧៣៩គ្រឿង ធៀបនឹងចំនួន ២៣៨គ្រឿងកាលពីខែមករា និងចំនួន ៣គ្រឿងកាលពីខែធ្នូ ។
យ៉ាងណាមិញ ចំនួនលក់របស់ Ford ជារួមនៅសហរដ្ឋអាមេរិកគឺមានចំនួន ១៥៥ ៨៥៦គ្រឿង ដែលមានការថយចុះ ១៣,៦% ហើយវាមានន័យថារថយន្តប្រើថាមពលអគ្គិសនីសុទ្ធមានកាន់កាប់ចំណែកប្រមាណ ២,៤% នៃចំនួនលក់សរុប។
សូមបញ្ជាក់ថាសម្រាប់ ចំនួនលក់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី គឺមានចំនួន ៩ ២៦៧គ្រឿង ដែលកើនឡើង ៥៦,១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០៕