Realme C21 កាមេរ៉ាភ្លោះ 3 គ្រាប់បង្អួតរាងរចនាខាងក្រោយប្លែក បង្ហាញខ្លួនជាផ្លូវការ តម្លៃពិសេសបំផុតសម្រាប់អ្នកមិនសូវមានថវិកា

ម៉ាឡេស៊ី៖ ក្រុមហ៊ុនទូរស័ព្ទទំនើប Realme របស់ចិនបានបង្ហាញនូវទូរស័ព្ទទំនើប Realme C21 ដែលជាទូរស័ព្ទឆ្លាតវៃ និងមានតម្លៃទាបសម្រាប់ដល់អតិថិជនអ្នកប្រើប្រាស់ដែលមិនសូវមានថវិកា។

Realme C21 ត្រូវបានផលិតឡើងដោយមានអេក្រង់ទំហំ 6.5 អ៊ីង កញ្ចក់បង្ហាញរូប HD+ មានកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែលសម្រាប់កាមេរ៉ាចម្បង កាមេរ៉ា macro ទំហំ ​2 មេហ្គាភិចសែល និងកាមេរ៉ា monochrome ទំហំ 2 មេហ្គាភិចសែល។ ផ្ទៃសម្បកខាងក្រោយត្រូវបានរចនាប្លែកជាមួយនឹងសិល្បៈក្បាច់បែបឆ្នូតកែង ព្រមទាំងមានកន្លែងស្កេនក្រយ៉ៅម្រាមដៃទៀតផង។

មួយវិញទៀត ទូរស័ព្ទនេះបានបំពាក់នូវ RAM ទំហំ 3GB អង្គចងចាំក្នុងម៉ាស៊ីនទំហំ 32GB អាចបន្ថែមកាតមេម៉ូរីបានដល់ទៅទំហំ 256GB។ លើសពីនេះ គេបានប្រើបន្ទះឈីប Helio G35 SoC និងប្រព័ន្ធប្រតិបត្តិការ Android 10 និង Realme UI ។

ទូរស័ព្ទឆ្លាតវៃ Realme C21 មានពណ៌ខៀវ និងពណ៌ខ្មៅសម្រាប់ជ្រើសរើស ហើយថាមពលថ្ម 5000mAh ប្រើរន្ធសាកប្រភេទ microUSB និងអាចគាំទ្រការសាកថ្មឱ្យឧបករណ៍ផ្សេង ជាមួយនឹងបច្ចេកវិទ្យា​ reverse charging។

បច្ចុប្បន្ន Realme C21 ត្រូវបានដាក់លក់នៅប្រទេសម៉ាឡេស៊ីតាមរយៈទំព័រផ្សារអនឡាញ Lazada ម៉ាឡេស៊ី ក្នុងតម្លៃប្រហែលជា 120 ដុល្លារអាមេរិក ហើយការដាក់លក់លើទីផ្សារផ្សេងទៀតនៅមិនទាន់មានព័ត៌មានច្បាស់នៅឡើយ៕

ប្រភព៖ GSM Arena