Galaxy A9 រូបរាងស្លីមឡូយ កាលីបទាន់សម័យលក់ក្នុងតម្លៃត្រឹមតែ $559 ទាប ជាងទីផ្សារអន្តរជាតិ!

កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន​សាម​សុង ប្រារព្ធ​នូវ​ព្រឹត្តិការណ៍ 4XFUN នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​ការចូលរួម​ពី​អ្នកសារព័ត៌មានល្បីៗជាច្រើន​នៅ​ជុំវិញ​ពិភពលោក ដើម្បី​សម្ភោ​ធ​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ខាងក្រោយ ៤ គ្រាប់​ដំបូង​បំផុត​ក្នុង​ពិភពលោក​គឺ Galaxy A9 ដែលមាន​ការ​រចនា​រូបរាង​ឡូយ​កប់​ទាន់សម័យ​ស្លី​ម បច្ចេកវិទ្យា​ទំនើប និង​លក្ខណៈពិសេស​ជាច្រើន​ទៀត​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ថ្នាក់​ប្រណិត​ត្រកូល Galaxy S-Series និង Galaxy Note-Series នោះទេ។

ចង់​ធ្វើជា​ម្ចាស់​របស់​កំពូល​ស្មា​ត​ហ្វូ​ន​នេះដែរ​ទេ? ចឹ​ង​កុំ​បង្អង់​ទៀត​អី ឥឡូវនេះ កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Galaxy A9 នេះ​មាន​វត្តមាន​ដាក់លក់​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​តម្លៃ​វិញ​គឺ​ល្អ​បំផុត​ត្រឹមតែ $559 តែប៉ុណ្ណោះ ខណៈពេលដែល​តម្លៃ​រប​ស់​ស្មា​ត​ហ្វូ​ន Galaxy A9 នៅលើ​ទីផ្សារ​អន្តរជាតិ​ប៉ែក​ខាង​អ៊ឺរ៉ុប​គឺ​ដល់​ទៅ 599 អ៊ឺ​រ៉ូ (ប្រហែលជា $682) ឯណោះ!

Galaxy A9 មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាមួយនឹង​ការ​រចនា​កាមេរ៉ា ៤ គ្រាប់​សម្រាប់​ថតរូប​ភាព​ដ៏​ល្អឥតខ្ចោះ ស្រស់ស្អាត ហើយ​សូម្បីតែ​ការប្រើប្រាស់​ពណ៌​ខាងក្រោយ​របស់​វា​ក៏​ជា​ពណ៌ Gradients ដ៏​ទាក់ទាញ​ថែមទៀត​ដូចជា​ពណ៌​ផ្កាឈូក ពណ៌​ខៀវ និង​ពណ៌​ខ្មៅ​ដែល​សុទ្ធសឹងតែ​មានការ​ពេញនិយម​ខ្លាំង​នៅលើ​ទីផ្សារ​ពិភពលោក និង​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។ Galaxy A9 មាន​ភាព​ទាក់ទាញ​ខ្លាំង​ដោយសារតែ​វា​មាន​រូបរាង​ស្លី​ម ការ​រចនា​ឡូយ​កប់ អេក្រង់​ធំ 6.3 អ៊ី​ញ Full HD+ Super AMOLED ច្បាស់​ត្រជាក់​ភ្នែក​ងាយស្រួល​ក្នុងការ​ទស្សនា ប្រព័ន្ធ​សំលេង Dolby Atmos Surround Sound ស្តាប់ទៅ​ពិតជា​ពិ​រោះ​រណ្តំ​ចិត្ត​ដូចជា​ក្នុង​រោងកុន ហើយ​បើ​អ្នក​បាន​កាន់​ស្មា​ត​ហ្វូ​ន​នេះ​នៅក្នុង​ដៃ​ហើយ​អ្នក​ពិតជា​មាន​អារម្មណ៍​កក់ក្តៅ​ចង់​ប្រើប្រាស់​បំផុត។

សូម​ប្រញាប់​រួសរាន់​ឡើង! មក​ទទួលយក​កំពូល​ស្មា​ត​ហ្វូ​ន Galaxy A9 កាមេរ៉ា ៤ គ្រាប់​ដំបូង​បំផុត​របស់​ពិភពលោក​នេះ​ភ្លាម​ទៅជា​មួយ​តម្លៃ​ពិសេស​ត្រឹមតែ $559 ប៉ុណ្ណោះ! សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អ​ញ្ចើ​ញ​មកកាន់​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ៖ 1800 203 232។

ខាងក្រោម​នេះ​គឺជា​លក្ខណៈពិសេស​ទាំង ៥ នេះ​របស់​កំពូល​ស្មា​ត​ហ្វូ​ន Galaxy A9 គឺជា​ចំណុច​លេចធ្លោ​ដែល​អតិថិជន​គួរតែ​ដឹង!

១. កាមេរ៉ា ៤ គ្រាប់​ល្អ​បំផុត និង​ដំបូង​បំផុត​នៅក្នុង​ពិភពលោក៖ Galaxy A9 នេះ​បំពាក់​នូវ​កាមេរ៉ា ៤ គ្រាប់​ដែល​កាមេរ៉ា​ទីមួយ​ជា​ប្រភេទ Ultra Wide Camera ទំហំ 8MP (F2.4) សម្រាប់​ចាប់​ប្លង់​រូបភាព​ទូលាយ​បាន​កាន់តែ​ធំ​ដល់​ទៅ​កម្រិត 120 ដឺ​ក្រេ, កាមេរ៉ា​ទី ២ ជា​ប្រភេទ Telephoto Camera ទំហំ 10MP (F2.4, 2x Optical Zoom) សម្រាប់​ពង្រីក​រូបភាព​បាន​ឆ្ងាយ​ទ្វេ​រដង​នៅតែ​ច្បាស់​ស្រស់ស្អាត ហើយ​កាមេរ៉ា​ទី ៣ ជា​ប្រភេទ Main Camera ទំហំ 24MP (F1.7) អាចធ្វើ​ការថត​រូបភាព​ច្បាស់​មិន​ថា​យប់​ថ្ងៃ ឬ​កន្លែង​ដែលមាន​ស្ថានភាព​ពន្លឺ​តិច​នោះទេ។ ចំណែក​កាមេរ៉ា​ទី ៤ ជា​ប្រភេទ Depth Camera ទំហំ 5MP (F2.2) ភ្ជាប់​ជាមួយនឹង​មុខងារ Live Focus ដែល​អាច​ថតរូប​ភាព​ផ្ទៃ​ខាងក្រោយ​ព្រិល​ដាច់​ស្រស់ស្អាត​បំផុត។ កាមេរ៉ា Selfie ខាងមុខ​ទំហំ 24MP ដែល​បំពាក់​នូវ​បច្ចេកវិទ្យាថ្មីៗដូចជា Scene Optimizer ដែល​អាច​ចាប់​សម្គាល់​វត្ថុ​អ្វីមួយ​នៅក្នុង​រូបភាព​របស់​អ្នក រួមទាំង​បច្ចេកវិទ្យា Flaw Detection ដែល​អាច​ធ្វើការ​ដឹងថា​អ្នកណាម្នាក់​ព្រិច​បិទ​ភ្នែក ឬ​រូបភាព​ព្រិល ដូច្នេះ​អ្នក​អាចធ្វើ​ការថត​រូបភាព​ជាថ្មី​បាន​យ៉ាង​ងាយ។ ពិសេស​ជាងនេះទៀត​នោះ វា​ក៏មាន​ការបន្ថែម​នូវ Stickers, Stamps, Filters និង AR Emoji ជាច្រើន​ទៀត​ដើម្បី​ផ្តល់នូវ​រូបភាព​ល្អឥតខ្ចោះ។

២. ការ​រចនា​រូបរាង​យ៉ាង​ប្រណិត​ទាក់ទាញ​ខ្លាំង​បំផុត អេក្រង់​ធំ​ងាយស្រួល​ក្នុងការ​ទស្សនា និង​ការកម្សាន្ត

Galaxy A9 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ផលិតឡើង​ដើម្បី​បង្ហាញ​អំពី​រស​និយម​របស់​អ្នក ហើយ​វា​មាន​ពណ៌​ទាក់ទាញ​ចិត្តខ្លាំង​តែម្តង​គឺ​ពណ៌​ខ្មៅ (Caviar Black) ឬ​ពណ៌​ខៀវ (Lemonade Blue) ឬ​ពណ៌​ផ្កាឈូក (Bubblegum Pink) ។ វា​ក៏មាន​មុខងារ Always On Display សម្រាប់​បង្ហាញ​នូវ​សារ notifications ពេលវេលា កាលបរិច្ឆេទ និង​ថាមពល​ថ្ម​នៅលើ​អេក្រង់​ដោយ​មិនចាំបាច់​ដោះ​សោរ​នោះទេ។ សម្រាប់​ការប្រើប្រាស់​មុខងារ Multitasking នោះ វា​ភ្ជាប់​ជាមួយនឹង​កម្មវិធី App Pair ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កម្មវិធី​ពីរ​នៅក្នុងពេល​តែមួយ។

៣. កម្លាំង​ម៉ាស៊ីន​ខ្លាំង​ដំណើរការ​លឿន ធ្វើការ​ងារ​បាន​ច្រើន៖ បន្ទះ​ឈី​ប Qualcomm Snapdragon 660 Octa-Core Processor និង​រ៉េ​ម​ទំហំ 6GB ដែល​ធ្វើឱ្យ​ល្បឿន​របស់​ម៉ាស៊ីន​ស្មា​ត​ហ្វូ​ន​នេះ​គឺ​លឿន​ក្នុងការ​ប្រើប្រាស់ Livestreaming ឬ Multitasking ។ Galaxy A9 មាន​ម៉េ​មូ​រី​ទំហំ 128GB ធំ​គ្រប់គ្រាន់​ក្នុងការ​រក្សាទុក​រូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត និង​ឯកសារសំខាន់ៗជាច្រើន​ទៀត​តាម​តម្រូវការ។ អ្នក​អាច​បន្ថែម microSD Card ទំហំ 512GB ថែមទៀត។ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​វា​គឺ Android 8.0 (Oreo) ដែលមាន​ការនាំ​មុខងា​រថ្មីៗ និង​កម្មវិធី​ឆ្លាត​វៃ​ជាច្រើន​ទៀត។

៤. ថាមពល​ថ្ម​ខ្លាំង​ប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ បញ្ចូល​ថ្ម​ឆាប់​ពេញ៖ Galaxy A9 មាន​ថាមពល​ថ្ម​ខ្លាំង​ទំហំ 3800mAh អាច​ប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ​ដូច​ជាការ​ទស្សនា​វីដេអូ ការជជែក​កម្សាន្ត និង​ការលេង​ហ្គេម​ជាដើម។ រន្ធ​ដោត​បញ្ចូល​ថ្ម Type-C ទ្រទ្រង់​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន Fast Charging ថែមទៀត។

៥. ប្រព័ន្ធ​សំលេង Dolby Atmos Surround Sound និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត៖  ប្រព័ន្ធ​សំលេង Dolby Atmos Surround Sound ផ្តល់​បទពិសោធន៍​ថ្មី​នៃ​ការ​ស្តាប់​សំលេង 360 ដឺ​ក្រេ​ពិ​រោះ​រណ្តំ​ចិត្ត​តែម្តង។ ប្រព័ន្ធ​សុវត្ថិភាព​រួមមាន​បច្ចេក​វិទ្យា​ស្កេ​ន​មុខ (Face Recognition) ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ (Fingerprint), Pattern, ការប្រើប្រាស់​លេខ​សម្ងាត់ ឬ PIN ជាដើម។ វា​ក៏​ភ្ជាប់​ជាមួយនឹង​កម្មវិធី Samsung Knox និង Secure Folder ងាយស្រួល​ក្នុងការ​រក្សាទុក​នូវឯ​ក​សារ​សម្ងាត់​របស់​អ្នក​កុំអោយ​អ្នកដទៃ​អាច​បើក​ចូល​មើល​បាន​ថែមទៀត។ Galaxy A9 នេះ​ក៏​ភ្ជាប់​ជាមួយនឹង​ជំនួយការ​ឆ្លាត​វៃ Bixby ដែល​អ្នក​អាច​បញ្ជា​ស្មា​ត​ហ្វូ​ន​នេះ​ធ្វើ​រឿង​ជាច្រើន​សម្រាប់​អ្នក។ អ្នក​គ្រាន់តែ​ចុច​សង្កត់​នៅលើ​ប៊ូ​តុង Bixby នេះ ឬ​និយាយថា “Hi Bixby” ដើម្បី​ចាប់ផ្តើម​ការបញ្ជា​របស់​អ្នក៕