
ចំពោះរូបរាងរបស់ iPhone យើងហាក់មិនមានអ្វីត្រូវនិយាយច្រើនទេ ព្រោះ Apple មិនដែលឲ្យបែកធ្លាយព័ត៌មានចេញមុនឡើង។ យ៉ាងណាមិញ មានក្រុមអ្នកឌីហ្សាញជាច្រើនបានបញ្ចេញរូបភាពគំរូរបស់ទូរស័ព្ទ iPhone ថ្មីសម្រាប់ឆ្នាំ ២០១៩ ផ្សេងៗគ្នា។
ជាមួយគ្នានេះគេហទំព័រគំរូទូរស័ព្ទថ្មីបានបង្ហោះនូវរូបរាងទូរស័ព្ទ iPhone ឆ្នាំ ២០១៩ បំពាក់ជាមួយនឹងកាមេរ៉ាក្រោយចំនួន ៣ គ្រាប់ លើរាងទ្រវែង ដែលជាការរចនាដោយលោក Rishi Ramesh។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថានឹងជាគូប្រជែងដ៏ខ្លាំងរបស់ Galaxy S10 និងទូរស័ព្ទជាច្រើនម៉ូឌែលទៀតនៅឆ្នាំ ២០១៩ នេះ។ ចំពោះរូបរាងខាងក្រោម តើប្រិយមិត្តយល់យ៉ាងណាដែរ!!!