ស្មាតហ្វូនត្រកូល Mix ចំនួន ២ ម៉ូឌែលនឹងប្រើកាមេរ៉ាក្រោយ ៣ គ្រាប់ និងបន្ទះឈីបខ្លាំងពី Qualcomm

យោងតាមរបាយការណ៍ពី GF Securities នៅហុងកុង បានធ្វើការបង្ហើបឲ្យដឹង នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ គឺថាស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Xiaomi ម៉ូឌែល Mi 9 និង Mi Mix 4 អាចនឹងលែងមានកាមេរ៉ាខាងក្រោយត្រឹម ២ គ្រាប់ទៀត​ហើយ ប៉ុន្តែវានឹងត្រូវបន្ថែម​កាណុង​កាមេរ៉ា​ឡើង​ទៅ ៣ គ្រាប់ ជាលើកដំបូង ដើម្បីចូលប្រកួតប្រជែង ហ្នឹងគេ។ ចំពោះស្មាតហ្វូនទាំង ២ ម៉ូឌែល​នេះ ផងដែរ ត្រូវបានគេរំពឹងថា វាអាចនឹងប្រើប្រាស់បន្ទះឈីបខ្លាំង ជំនាន់ចុងក្រោយ Snapdragon 855 របស់ Qualcomm ជាមួយគេដែរ។

ទាំង Mi 9 និង Mi Mix 4 ត្រូវគេ​រំពឹងថា នឹង​បំពាក់​ឈី​ប Snapdragon 855 របស់ Qualcomm តែ​វា​អាចជា​រឿង​ពុំ​គួរឱ្យភ្ញាក់ផ្អើល​នោះឡើយ ព្រោះ​មិន​ត្រឹមតែ Xiaomi នោះទេ​ដែល​នឹង​បំពាក់​ឈី​ប​ជំនាន់​ចុងក្រោយ តែ​ស្មា​ត​ហ្វូ​ន​កំពូល​ដទៃទៀត​របស់​ប​ណ្ដា​ក្រុមហ៊ុនធំៗក៏​បម្រុង​នឹង​កើត​ជា​បណ្ដើរៗ​ផងដែរ។

Mix 4 អាច​នឹង​ប្រើ​អេក្រង់​បត់បែន​បាន ប៉ុន្តែ​ពុំទាន់​មាន​ប្រភព​ណា​ហ៊ាន​អះអាង​នៅឡើយ។ ខ​ណ‍ៈ​ជំនាន់ 5G នៃ Mi Mix 3 នឹង​ជា​ទូរស័ព្ទ​ដំបូង​របស់ Xiaomi ដែល​ដើរ​ប្រព័ន្ធ 5G ហើយ Mi 9 ក៏មាន 5G ដូចគ្នា៕