កូនខ្មែរ ២ រួមគ្នាបង្កើតបណ្ដាញសង្គមថ្មី មានលក្ខណៈប្លែកពី Facebook!

ភ្នំពេញៈ កូន​ខ្មែរ​ពីរ​នាក់​បងប្អូន​បង្កើត ដែល​កើត​នៅក្នុង​ជំរុំ​ជនភៀសខ្លួន ឈ្មោះ ខាវ​អ៊ី​ដាង ស្ថិតនៅតាម​ព្រំដែន

កម្ពុជា-ថៃ បាន​សហការគ្នា បង្កើត​បណ្តាញ​សង្គម​ថ្មី​មួយ ឈ្មោះថា សេរី www.serey.io មានលក្ខណៈប្លែកពី Facebook ក្នុង​​គោលបំណង​ក្លាយជា​វេទិកា​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដំបូង​មុនគេ​បង្អស់ ដែល​អាច​បង្ហាញ​ការច្នៃប្រឌិត​របស់​ពួកគេ​ដោយ​សេរី និង​ចំណុច​ពិសេស​មួយទៀត គឺអាច​រកប្រាក់​ចំណូល បាន​យ៉ាង​ងាយ​ថែម​ទៀតផង។

លោក ឆាយ លីន​លីម ស្ថាបនិក គេហទំព័រ សេរី បាន​ថ្លែងថា គេហទំព័រ សេរី គឺជា​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ថ្មី ដែល​ផ្តោត​សំខាន់ លើ​ទីផ្សារ​កម្ពុជា។ ស្រប​ជាមួយនិង​ការអភិវឌ្ឍន៍​ស​រដ្ឋកិច្ច ក្នុង​រយៈពេល​ជាង២ទសវត្សរ៍​កន្លងមក​នេះ ប្រទេស​កម្ពុជា​កំពុងតែ​ស្វែងរក អនាគត​ដ៏​ត្រចះត្រចង់ បន្តា​ប់​ពី​ការអភិវឌ្ឍន៍​របស់ខ្លួន ក៏មាន​ការអនុម័ត នូវ​បច្ចេកវិទ្យា​ថ្មី​ផងដែរ។

លោក​បន្តថា បច្ចេកវិទ្យា​ថ្មី​មួយ​នេះ គឺមាន​ឈ្មោះថា ប្លុក​ឆេន ដែល​ត្រូវបាន​យកមកប្រើ​ប្រាស់ ដោយ​ក្រុម​សេរី​សំរាប់​ប្រព័ន្ធ​បណ្តាញ ផ្សព្វផ្សាយ​សង្គម​របស់​ពួកគេ ដែលជា​កន្លែង​សំរាប់​អ្នកបង្កើត មាន​តិ​ការ​ដូចជា អ្នកនិពន្ធ អ្នកចម្រៀង និង​អ្នក​ផលិតភាព​យន្ត ត្រូវ​បានទទួល​រង្វាន់ សម្រាប់​បោះពុម្ពផ្សាយ​មាតិការ​របស់​ពួកគេ។ សេរី បានដាក់​អោយ​ដំណើរការ​ប្រើប្រាស់​តាំងពី​ខែមីនា ឆ្នាំ២០១៨ ហើយ​ក៏មាន​អ្នកប្រើប្រាស់​ជាច្រើន​មកហើយ ដែល​បាន ចូលរួម​សរសេរ​នូវ​មាតិការ ដែលមាន​ចាប់ពី​រឿង​ខ្លី កីឡា វិធី​ថែរក្សា​ស​ម្ភ​ស្ស​ផ្ទាល់ខ្លួន​តាមបែប​ធម្មជាតិ ការកំសាន្ត វប្បធម៌ ការកំសាន្ត និង​ប្រវត្តិសាស្ត្រ រួមទាំង​ការលក់​ផលិតផលផ្សេង។

ស្ថាបនិក​រូបនេះ​បន្ថែមថា ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ពេល​និយម​ដូចជា Facebook និង Twitter បាន​រកប្រាក់​ចំណូល​រាប់ពាន់​លាន​ដុល្លារ ដល់​ម្ចាស់​ភាគហ៊ុន របស់​ពួកគេ ដោយ​ការត្រួតពិនិត្យ រាល់​មាតិការ​របស់​អ្នកប្រើប្រាស់ និង​លក់​វា​ទៅ​អ្នក​ផ្សាយពាណិជ្ជកម្ម។ មូលធន​ទីផ្សារ​របស់ Facebook មាន​ចំនួន​ប្រហែល ១៩០ពាន់​លាន​ដុល្លារ ចំណែក Twitter មាន​ចំនួន​ប្រមាណ ៤១ពាន់​លាន​ដុល្លារ។ នេះ​បង្ហាញអោយឃើញថា មាតិកា​ពិតជា​មានតម្លៃ ប៉ុន្តែ​ចំពោះ www.serey.io វិញ បានធ្វើការ​ផ្លាស់ប្តូរ​ពី​ការផ្ទេរ​នូវ​ភាគលាភ ទៅអោយ ភាគ​ទុ​និក តូចៗ ទៅ​ប្រគល់អោយ​អ្នកប្រើប្រាស់​ដែល​បាន​ចូលរួម​បង្កើត មាតិកា នៅក្នុង សេរី នេះ​វិញ តាមរយៈ​ការផ្តល់​រង្វាន់ ជា​កាក់ សេរី សំរាប់​មាតិកា របស់​ពួកគេ។ នេះ​ជា​លំហូរ​នៃ​ការអោយ​តម្លៃ​ទៅ​អ្នក​ដែល​បាន​បង្កើត ភាព​ច្នៃប្រឌិត។ កាក់ សេរី អាច​ចាត់ទុកថា​ជា​តំណាង នៃ​ភាពជា​ម្ចាស់ និង​សិទ្ធ​ចូលរួម​ក្នុង​វេទិកាសេរី​នេះ។

ស្ថាបនិក គេហទំព័រ សេរី ទាំង ២ រូបនៅខាងឆ្វេងដៃ

លោក ឆាយ លីន​លីម បន្តទៀតថា ចំពោះ​ដំណើរការ​ចុះឈ្មោះ គឺមាន​ភាពងាយស្រួល ហើយ​អ្វីដែល​ត្រូវការ​នោះ អាស័យដ្ឋាន អ៊ី​ម៉ែ​ល។ សូម​ចូលទៅ​ទស្សនា www.serey.io ចុច​លើ​ពាក្យ Sign Up ជ្រើសរើស​ឈ្មោះ គណនី​សំរាប់​ខ្លួន​អ្នក។ បន្ទាប់មក សេរី ផ្ញើ​អ៊ី​ម៉ែ​ល តំណរ​ភ្ជាប់​ទៅ​អ្នក បន្ទាប់មកទៀត សូម​ចុច លើ​តំណរ​ភ្ជាប់​ដើម្បី​បញ្ជាក់ថា អ៊ី​ម៉ែ​ល ជា​របស់​លោកអ្នក។ រង់ចាំ​ការយល់ព្រម​បង្កើត​គណនី​ពី សេរី។ ខណៈពេល​អ្នក​បានទទួល​អ៊ី​ម៉ែ​ល យល់ព្រម​ហើយ អ្នក​ក៏បាន​ទទួល​តំណរ​ភ្ជាប់​មួយ​ផ្សេងទៀត​ផងដែរ ដើម្បី​ចូលទៅ​កាន់​គណនី សេរី របស់​អ្នក។ ចុច​លើ តំណរ​ភ្ជាប់​ដើម្បី​បង្កើត​គណនី​របស់​អ្នក។ ទទួលយក​លក្ខ​ខ័​ណ្ឌ​នៃ​សេវាកម្ម​របស់ សេរី។ សេរី ផ្តល់អោយ​អ្នក​នូវ​ពាក្យ​សម្ងាត់ ដែល​បាន​បង្កើត ដោយ​ស្វ័យប្រវត្តិ។ ធ្វើការ​រក្សាទុក​ពាក្យ​សម្ងាត់ ដោយ​ការបោះពុម្ព ឬ​រក្សាទុក​វា​ក្នុង USB Flash ចម្លង និង​បិទ​ភ្ជាប់ វា​ទៅ​កន្លែង​ណាមួយ​ដែល​អ្នក​បានកំណត់ ជ្រើសរើស​ថា​វា​មាន​សុវត្ថិភាព។ ជា​ចុងក្រោយ អបអរសាទរ អ្នក ពេលនេះ​ជា​សមាជិក នៃ​សហគមន៍ សេរី៕