
ក្រុមហ៊ុន Sony បានធ្វើការចែកលិខិតអញ្ជើញភ្ញៀវឲ្យចូលរួមក្នុងព្រឹត្តិការណ៍ CES 2019 ហើយកាលពីពេលថ្មីៗនេះ ដែលជាការប្រកាសឲ្យដឹង ពីថ្ងៃដាក់បង្ហាញផលិតផលជំនាន់ថ្មី ជាផ្លូវការ ដែលរៀបចំឡើង ក្នុងព្រឹត្តការណ៍ CES 2019។
បើយោងទៅតាមរូបភាព Poster ដែលបង្ហោះមកនោះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី 07 ខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ Sony នឹងធ្វើការដាក់បង្ហាញ សមិទ្ធផលជំនាន់ថ្មី ជាប្រភេទស្មាតហ្វូន ដើម្បីអោយពិភពលោកបានឃើញ និងបានទិញយកទៅប្រើប្រាស់ បន្ទាប់ពីប្រកាសចេញរួច ទៅតាមកាលកំណត់ជាក់ស្តែង ពីក្រុមហ៊ុន។
ដំណឹងនេះ ត្រូវបានគេរំពឹងថា ស្មាតហ្វូនដែលក្រុមហ៊ុន Sony អាចនឹងបង្ហាញវត្តមាន នៅក្នុងពេលនោះ អាចជាត្រកូល Xperia XA3 series រួមមាន ម៉ូឌែល Xperia XA3, Xperia XA3 Ultra និង Xperia L3 ជាដើម៕