៧ ចំណុច ក្នុងការផ្លាស់ប្ដូរកន្លែងផ្ទុកកម្មវិធី-ហ្គេម ទៅក្នុង SD Card ដើម្បីសន្សំសំចៃ Memory ទូរស័ព្ទ

បើទោះបីជាស្មាតហ្វូនបច្ចុប្បន្នត្រូវបានក្រុមហ៊ុនផលិតមកមានទំហំផ្ទុកធំជាងមុន និងអាចបន្ថែម SD Card ក៏ដោយក្ដី ប៉ុន្តែតម្រូវការអ្នកប្រើប្រាស់នៅតែមិនគ្រប់។ ក្នុងនោះប្រសិនបើយើងមិនចេះគ្រង់ទិន្នន័យក្នុងទូរស័ព្ទបានត្រឹមត្រូវទៀតនោះ វាក៏ធ្វើឱ្យដំណើរការបញ្ជាផ្សេងៗមានការរអាក់រអួលខ្លះដែរ។

សម្រាប់ថ្ងៃនេះ យើងសូមលើកយកនូវវិធីផ្លាស់ប្ដូរកម្មវិធី ឬហ្គេមលើទូរស័ព្ទ Android ទៅដាក់ក្នុង SD Card ជំនួសវិញ​ ដើម្បីសន្សំសំចៃ Memory ក្នុងទូរស័ព្ទ ព្រោះថាកាលណាទំហំផ្ទុកទំនេរច្រើន ការដំណើរការកម្មវិធី និងហ្គេមក៏ទៅមុខរលូនល្អផងដែរ។ ខាងក្រោមនេះ ជាវិធីចូលទៅធ្វើការផ្លាស់ប្ដូរ៖

  1. មុនដំបូង សូមចូលទៅកាន់ Settings
  2. បន្ទាប់មក អូសអេក្រង់ចុះទៅក្រោម ហើយចុចលើ Apps
  3. បន្ទាប់មកទៀត ចុចលើកម្មវិធីដែលចង់ផ្លាស់ប្ដូរទៅដាក់ក្នុង SD Card
  4. ចុចលើ Storage
  5. នៅក្រោម Storage Used សូមចុចលើ Change

(ទូរស័ព្ទនឹងបង្ហាញប្រាប់ ប្រសិនបើកម្មវិធី ឬហ្គេមមិនអាចផ្លាស់ប្ដូរទៅដាក់ក្នុង SD Card បាន)

  1. ចុចលើ SD Card
  2. ចុងក្រោយ ចុចលើ Move ជាការស្រេច