
ការបញ្ចូលឈ្មោះ និងអសយដ្ឋានផ្ទះ ឬការិយាល័យទៅក្នុងកម្មវិធី Google Maps វាជាវិធីសាស្ដ្រល្អមួយ ដែលវាអនុញ្ញាតឲ្យលោកអ្នក និងអ្នកប្រើប្រាស់ដទៃទៀតងាយស្រួលស្វែងទីតាំងនោះនៅផែនទីបែបឌីជីថលមួយនេះ ដោយមិនចាំបាច់វាយបញ្ជូលច្រើនម្ដងទៀត។ ក្នុងន័យនេះ វាក៏ផ្ដល់ភាពងាយស្រួលផងដែរ លើការប្រាប់ទីតាំង ដើម្បីនរណាទៅដល់ការិយាល័យ ឬផ្ទះរបស់យើងតាមរយៈមុខងារ Share Location ការចង្អុលបង្ហាញទៅអ្នកបើកបររថយន្តឈ្នួល ឬការដាក់ឱ្យក្មេងៗដែលមិនសូវស្គាល់ផ្លូវងាយស្រួលរកផ្លូវមកផ្ទះដោយខ្លួនឯងជាដើម។ សម្រាប់ការកំណត់នេះ យើងសូមលើកយកសម្រាប់តែទូរស័ព្ទប្រើប្រព័ន្ធ Android មកជម្រាប់ជូនមួយសិន៖
- ដោយដំបូង ប្រិយមត្តិសូមចូលទៅកាន់កម្មវិធី Google លើទូរស័ព្ទ Android ហើយចុចលើសញ្ញាឆ្នូត 3 (ដូចក្នុងរូបខាងក្រោម)
- បន្ទាប់មក ចុចលើ Your Places
- បន្ទាប់មកទៀត ចុចលើSet home address
- វាយបញ្ចូលអសយដ្ឋានផ្ទះរបស់អ្នក
- ជ្រើសរើសអសយដ្ឋានរបស់អ្នកដែលបានលោតឡើងជាការស្រេច (ប្រសិនបើមាន)
- សូមធ្វើតាមដំណាក់កាលទី 1 ដល់ដំណាក់កាលទី 5 ប្រសិនបើលោកអ្នកចង់ Save អសយដ្ឋានការិយាល័យធ្វើការរបស់អ្នក៕