លក្ខណៈសម្បត្តិ Realme GT Neo ត្រូវបានបែកធ្លាយ ជាមួយនឹងតម្លៃប្រមាណ ៣០០ ដុល្លាជាង

បរទេស៖ ម្សិញមិញនេះ ក្រុមហ៊ុន Realme បានប្រកាសឲ្យដឹងថាខ្លួននឹងធ្វើការដាក់ចេញនូវស្មាតហ្វូនតម្លៃទាប សមត្ថភាពខ្លាំងមួយម៉ូឌែលទៀតនៅចុងខែមីនា ឆ្នាំ ២០២១ ជាមួយ​​នឹងការបំពាក់នូវាមេរ៉ាធំទំហំ ៦៤ MP របស់ក្រុមហ៊ុន Sony ម៉ូឌែល IMX682 ដើម្បីពង្រីងទៅលើសមត្ថភាពថតរូបឲ្យកាន់តែប្រសើរ។

ការពង្រីងសមត្ថភាពថតរូបនេះ ត្រូវបាន Realme ផ្ដោតសំខាន់ទៅលើការនូវភាពលម្អិតនេះនៃរូបភាព ហើយអាចអនុញ្ញាតឲ្យយើងធ្វើការ Zoom ទៅរូបភាពកាន់តែបានជិត និងធ្វើការ Crop រូបភាពដោយមិនបាត់បង់ភាពច្បាស់។

ចំពោះលក្ខណៈសម្បត្តិផ្សេងទៀតមិនត្រូវបានក្រុមហ៊ុនធ្វើការបង្ហើបនៅឡើយទេ ប៉ុន្តែបើតាមប្រភពផ្សេងៗបានឲ្យដឹងថា Realme GT Neo អាចនឹងប្រើបន្ទះឈីប Snapdragon 888 SoC និងប្រើ CPU របស់ MediaTek Dimensity 1200 SoC គាំទ្រដោយប្រព័ន្ធ 5G។ បន្ថែមពីនេះ វាអាចនឹងប្រើនូវអេក្រង់ទំហំ 6.43 អ៊ីញប្រភេទ AMOLED កម្រិត 120Hz Refresh rate និងមាន Ram អាចឡើងដល់ 8GB LPDDR5 RAM ទំហំផ្ទុក 128GB UFS 3.1  ថាមពលថ្ម 4,500mAh អាចសាកថ្មល្បឿនលឿន 65W។

Realme GT Neo អាចនឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី ៣១ ខែមីនា ខាងមុខ ជាមួយនឹងតម្លៃប្រមាណ ៣០០ ដុល្លារជាង៕