
បរទេស៖ ដូចអ្វីដែលលោកអ្នកបានជ្រាបហើយ ជំនួយលើវិស័យស្មាតហ្វូនរបស់ Sony នៅប៉ុន្មានឆ្នាំនេះ ហាក់មិនសូវកាក់កប់ប៉ុន្មានទេ ត្បិតអីក្រុមហ៊ុនបានខិតខំកែច្នៃ និងបំពាក់សមត្ថភាពខ្លាំងៗលើស្មាតហ្វូនរបស់ខ្លួនក៏ដោយ។ ប៉ុន្តែផ្ទុយទៅវិញ ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ កំពុងឈរលេខរៀងទី១ ជាក្រុមហ៊ុនមានការលក់ចេញផ្នែកសែនស័រកាមេរ៉ាបានច្រើនជាងគេបំផុត។
ក្រុមហ៊ុន Sony បានក្ដាប់ក្រាប់ចំណែកទីផ្សារសែនស័រកាមេរ៉ាស្មាតហ្វូនដល់ទៅ ៤៦% ដោយបានក្លាយ ជាក្រុមហ៊ុនផ្គត់ផ្គង់សែនស័រកាមេរ៉ាសម្រាប់ស្មាតហ្វូនធំជាងគេបង្អស់លើពិភពលោក។ នេះ បើតាមរបាយការណ៍របស់អ្នកជំនាញ មកពីក្រុមហ៊ុនវិភាគ Strategy Analytics។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺចំណែកទីផ្សារដែល Sony កាន់កាប់ក្នុងឆ្នាំ២០២០ ធំជាងក្រុមហ៊ុន Samsung LSI និង OmniVision Technologies របស់សហរដ្ឋអាមេរិច ដែលជាក្រុមហ៊ុនខ្លាំងដូចគ្នាក្នុងឧស្សាហកម្មផលិតសេនស័រកាមេរ៉ានេះដែរ៕