ចង់ Backup ទិន្នន័យក្នុងកម្មវិធី LINE ជៀសវាងការបាត់បង់ តើត្រូវដូចម្ដេច?

អ្នកប្រើប្រាស់កម្មវិធី LINE ភាគច្រើនតែងជួបបញ្ហាបាត់បង់ទិន្នន័យផ្សេងមានក្នុង Chat ក្រោយពួកគេធ្វើការដូចលេខទូរស័ព្ទ ដូរ​ទូរស័ព្ទថ្មី និងការ Login /Logout ជាដើម។ ចំពោះបញ្ហាញទាំងអស់នេះ យើងអាចដោះស្រាយវាបាន ហើយប្រាកដទៀតថា វាពិត​ជា​មិន​បាត់​បង់ទេ ប្រសិនបើអនុវត្តតាមវិធីខាងក្រោយ។ ក្នុងនោះ លោកអ្នកក៏ត្រូវប្រាកដដែលថា គណនី LINE នោះត្រូវបានចុះឈ្មោះ (Register Account ) ដោយប្រើ Email បានត្រឹមត្រូវ។

  1. មុនដំបូង សូម Update កម្មវិធី LINE ទៅជា Version ចុងក្រោយជាមុនសិន
  2. បន្ទាប់មក សូមចូលទៅកាន់ Settings
  3. បន្ទាប់មកទៀត ចុចលើ Chats & Calls
  4. ចុចលើ Backup and Restore Chat History
  5. ចុចលើ Google Account ហើយចុចលើ Allow
  6. ចុងក្រោយ ចុចលើ Backup to Google Drive