
ក្រុមហ៊ុន Huawei បានប្រកាសថានឹងដាក់ឱ្យប្រើនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែលមានស្ថេរភាពជាផ្លូវការនៅខែមេសា ហើយទូរស័ព្ទឆ្លាតវៃប្រភេទបត់ Mate X2 នឹងក្លាយជាទូរស័ព្ទដំបូងដែលអាចប្រើប្រព័ន្ធប្រតិបត្តិការនេះលក្ខណៈជាការទទួលការអាប់ដេត។
ទូរស័ព្ទម៉ូដែល Mate X2 នេះត្រូវបានបង្ហាញខ្លួនដំបូងដោយប្រើប្រព័ន្ធប្រតិបត្តិការ Android 10 ប៉ុន្តែ វានឹងត្រូវគេផ្លាស់ប្ដូរប្រព័ន្ធប្រតិបត្តិការឱ្យប្រើរបស់ក្រុមហ៊ុនវិញ។ សម្រាប់ទូរស័ព្ទម៉ូដែលផ្សេងៗទៀតក៏នឹងត្រូវគេរំពឹងទុកថានឹងទទួលបានការផ្ទេរឱ្យដំណើរការដោយប្រើ HarmonyOS ផងដែរ។
ចំណែកឯទូរស័ព្ទ Huawei ស៊េរី P50 វិញ ត្រូវបានគេរំពឹងថានឹងដាក់ដំណើរការប្រព័ន្ធប្រតិបត្តិការ HarmonyOS ចេញពីប្រអប់តែម្ដង។ បើទោះបីជាមិនទាន់មានព័ត៌មានផ្លូវការបញ្ជាក់ក៏ដោយ ក៏ទូរស័ព្ទម៉ូដែលថ្មីៗត្រូវគេគ្រោងនឹងដាក់ឱ្យប្រើប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនផ្ទាល់តែម្ដង។ ចំណែកកាលវិភាគបង្ហាញខ្លួនទូរស័ព្ទមួយចំនួនដែលត្រូវចេញក្នុងខែមីនានោះក៏ពិតមែន តែការដាក់លក់នឹងត្រូវកំណត់នៅពេលក្រោយ គឺអាចមានរយៈពេលគ្រប់គ្រាន់សម្រាប់ក្រុមការងារផ្នែកប្រព័ន្ធប្រតិបត្តិការអាចបញ្ចប់ការប្រើដោយគ្មានបញ្ហា។
យ៉ាងណាមិញ ព័ត៌មានចុងក្រោយសម្រាប់ទូរស័ព្ទស៊េរី P50 នោះគឺត្រូវបានគេប្រកាសថានឹងត្រូវបង្ហាញនៅខែឧសភាវិញ។ ខណៈពេលដែល P50 អាចចេញជាផ្លូវការបាន នោះប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងត្រូវបានគេប្រើប្រាស់បានមួយ ឬពីរខែហើយ៕
ប្រភព៖ GSM Arena