
នៅសល់ពេលមិនយូរទៀតទេ ក្រុមហ៊ុន Google នឹងធ្វើការបង្ហាញស្មាតហ្វូនរបស់ខ្លួន Pixel ជំនាន់ថ្មីគឺ Pixel 3
និង Pixel 3 XL។ ជាមួយគ្នានេះ មានព័ត៌មានបែកធ្លាយរូបភាពប៉ុន្មានសន្លឹក ដែលបញ្ជាក់ថា ស្មាតហ្វូនជំនាន់ក្រោយនេះ នៅបន្តប្រើកាមេរ៉ាមួយគ្រាប់ដដែល មិនមិនផ្លាស់ប្ដូរទៅប្រើភ្លោះដូចគេឯងនោះទេ។
ចំពោះ Pixel 3 XL ត្រូវបានប្រភពជាច្រើនបង្ហាញថា វាមានអេក្រង់លាត មានគែមកាន់តែ តិចជាងមុន ជាមួយការរំលចថ្ងាសឆក ដូចគេដូចឯង ខណៈ Pixel 3 គឺមិនមានឆកឡើយ ប៉ុន្តែមានកាមេរ៉ាក្រោយ តែមួយគ្រាប់ដូចមុន មិនផ្លាស់ប្តូរ។ យោងទៅតាមរូបភាពនេះ យើងសង្កេតឃើញថា រចនាបថផ្នែកខាងក្រោយ គឺត្រូវបានគេរចនា មិនសូវខុសពី Pixel 2 XL ឡើយ ដោយនៅត្រង់ កន្លែងកាមេរ៉ា ដោយវានៅតែមានកាមេរ៉ា មួយគ្រាប់ អមដោយភ្លើង Flash LED មួយគ្រាប់ ហើយត្រង់កន្លែងស៊េនស័រ ស្កេនម្រាមដៃ គឺវានៅតែស្ថិតនៅ ចំណុចកណ្តាល ដូចមុនអញ្ចឹងដែរ។
ចំណែកឯផ្នែក ខាងមុនវិញ ត្រូវបានប្រភពដដែល បង្ហាញថា ស្មាតហ្វូន Pixel 3 XL អាចនឹងមាន បំពាក់ថ្ងាសឆក លើអេក្រង់លាត របស់ខ្លូនមែនហើយ។ យ៉ាងណា បើអ្នកកំពុងតែ ទន្ទឹងរង់ចាំ ការបង្ហាញខ្លួនរបស់ Pixel ជំនាន់ថ្មីទាំង 2 ម៉ូឌែលខាងលើ អ្នកអាចត្រូវ រង់ចាំបន្តិចទៀត គឺចាំការប្រកាសចេញ ជាផ្លូវការពី Google តែម្តង ទើបអាចប្រាកដ ក្នុងចិត្តបាន៕