ខែក្រោយទូរស័ព្ទ Pocophone F1 នឹងទទួលបានការ Update សមត្ថភាពផ្នែក Software ដល់ខ្លាំងមួយ

បន្ទាប់ពី​ទទួលជោគជ័យ​លើ​ទីផ្សារ​មួយរយៈ ពេលនេះ​ក្រុមហ៊ុន xiaomi បានសម្រេច​ចិត្ត​ត្រៀម​នឹងធ្វើ​ការ Update សមត្ថភាព​ផ្នែក Software ដ៏​ធំ​មួយ​សម្រាប់​ទូរស័ព្ទ Pocophone F1 នៅ​ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ។

តាម​ការប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់ថា អ្នកប្រើប្រាស់ Pocophone F1 នៅតែ​អាច​ទទួលបាន​អ្វីដែល​ថ្មី និង​ល្អ​ជាង​មុន លើ​សមត្ថភាព​កាមេរ៉ា ដូចជា​មុខងារ 960fps slow-mo mode និង​មុខងារ Xiaomi’s Night mode។ កាន់តែ​ពិសេស​ជាង​នេះ វា​នឹង​ទទួល​បានការ Update មុខងារ​កាមេរ៉ា​វីដេអូ​ឡើងដល់ 4K កម្រិត 60fps ខណៈ​មុន Update វា​មាន​សមត្ថភាព​ត្រឹម 30fps recording (at 2160p និង 1080p)៕