ទប់ការលក់ខាតលែងជាប់ LG សម្រេចចិត្តបោះបង់ជំនួញផលិតទូរស័ព្ទឆ្លាតវៃរបស់ខ្លួន

កូរ៉េខាងត្បូង៖ បន្ទាប់ពីមានព័ត៌មានព្រោងព្រាតបានចុះផ្សាយពីការលក់ចេញនូវទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន LG ធ្លាក់ចុះជារៀងរាល់ឆ្នាំនាពេលកន្លងមក ថ្ងៃនេះផងដែរ ក្រុមហ៊ុនបានប្រកាសជាផ្លូវការនូវការសម្រេចចិត្តដ៏ពិបាកមួយដែលខ្លួននឹងត្រូវដើរចេញពីការផលិតទូរស័ព្ទឆ្លាតវៃ។

ការសម្រេចចិត្តដ៏ពិបាកមួយនេះត្រូវបានអនុម័តមូលមតិគ្នាដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយពួកគេនឹងងាកមកផ្ដោតសំខាន់ និងផ្ដល់ធនធានក្នុងការផលិតបរិក្ខារយានយន្ដអគ្គិសនី ឧបករណ៍អ៊ិនធើណែត ប្រព័ន្ធផ្ទះវៃឆ្លាត (smart home) រ៉ូបូត ភាពវៃឆ្លាតសិប្បនិម្មិត (AI) និងដំណោះស្រាយអាជីវកម្មបែប B2B។

LG Showcases Commercial Display Technology at New Sydney Business Centre |  Systems Integration Asia

សម្រាប់ផលិតផលទូរស័ព្ទរបស់ LG ដែលមាននៅក្នុងឃ្លាំងវិញនោះនឹងត្រូវលក់ចែកចាយទៅកាន់ហាងទូរស័ព្ទនានា ហើយ LG សន្យាថានឹងនៅតែគាំទ្រលើគ្រឿងបន្លាស់ និងកម្មវិធីក្នុងទូរស័ព្ទដល់អតិថិជនរបស់ខ្លួនក្នុងរយៈពេលមិនជាក់លាក់ដោយកំណត់ទៅតាមតំបន់។ ដំណើរការនានាដែលឈានទៅរកការដើរចេញពីវិស័យទូរស័ព្ទនេះ គឺអាចនឹងត្រូវបញ្ចប់នៅចុងខែកក្កដានេះដោយផលិតផលខ្លះក៏នៅតែមាននៅក្នុងឃ្លាំងសម្រាប់បញ្ចេញលក់បន្ទាប់ពីថ្ងៃបញ្ចប់នោះ។

LG announces exit from the phone business - todayuknews

លើសពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះប្ដេជ្ញាថានឹងនៅតែបន្តកិច្ចខំប្រឹងរបស់ខ្លួនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍសម្រាប់ប្រព័ន្ធបណ្ដាញទំនាក់ទំនង ដោយរួមមានគម្រោង 6G និងការផ្ដោតទៅលើការពង្រឹងការប្រកួតប្រជែងនៅក្នុងទីផ្សារជាមួយអ្នករកស៊ីផ្នែកដូចគ្នានេះ។ មិនត្រឹមតែប៉ុណ្ណោះ LG ក៏បានបញ្ជាក់ថា រាល់បច្ចេកវិទ្យាស្នូលរបស់ LG ដែលបានផលិតក្នុងរយៈពេល 2 ទសវត្សនេះ គឺនឹងនៅតែបន្តគ្រឹះរឹងមាំឆ្ពោះទៅរកផលិតផលសម្រាប់អនាគតសម្រាប់ម៉ាកយីហោរបស់ខ្លួនជានិច្ច។

LG TO SHOWCASE ULTIMATE SMART HOME AT IFA 2013 | LG NEWSROOM

នេះជាការសោកស្ដាយមួយដែរ ដែលក្រុមហ៊ុនបច្ចេកវិទ្យា និងទូរស័ព្ទដ៏ចំណាស់របស់កូរ៉េខាងត្បូងមួយនេះសម្រេចចិត្តចាកចេញពីការផលិតទូរស័ព្ទ ប៉ុន្តែ មិនថ្វីទេ ក្រុមហ៊ុននៅតែខិតខំស្រាវជ្រាវ ច្នៃប្រឌិត អភិវឌ្ឍ និLGងផលិតបច្ចេកវិទ្យា ឬបរិក្ខារប្រើប្រាស់ថ្មីៗ ជានិច្ចសម្រាប់អតិថិជនរបស់ខ្លួន៕

ប្រភព៖ GSM Arena