មើលរូបគំរូទូរស័ព្ទ Huawei P50 ក៏ញញឹមដោយមិនដឹងខ្លួនដោយសារកាមេរ៉ាទាំងនេះ

ថ្មីៗនេះ ប្រភពបែកធ្លាយរូបបែបគំរូមិនផ្លូវការដ៏ល្បី បានបង្ហាញនូវគំរូរូបទូរស័ព្ទ Huawei P50 ដែលគេសង្ស័យថាអាចជារូបរាងពិតរបស់ទូរស័ព្ទម៉ូដែលនេះ ហើយក្នុងនោះ ការរៀបចំតម្រៀបលេនស៍កាមេរ៉ាវិញ មើលទៅ គឺពោរពេញដោយស្នាមញញឹមជាមួយនឹងម៉ាកសញ្ញាលេនស៍កាមេរ៉ាដ៏ល្បី Leica ផងដែរ។

គំរូរូបទូរស័ព្ទបែកធ្លាយនោះត្រូវបានបង្កើតឡើងដោយក្រុមជំនាញផ្នែក Render រូបភាពរបស់ទូរស័ព្ទទំនើបៗ និងចែកចាយប្រភពបែកធ្លាយទាក់ទងនឹងបច្ចេកវិទ្យាដែលអាចនឹងដូច 100 ភាគរយ Waqar Khan។ នៅក្នុងគំរូរូបនោះដែរ គឺយើងអាចសង្កេតឃើញថារូបរាងរបស់ Huawei P50 នេះ មានលក្ខណៈស្រដៀងនឹងទូរស័ព្ទ Huawei P50 Pro ផងដែរ។ ចំណែកឯខាងក្រោយ យើងឃើញមានការតម្រៀបលេនស៍កាមេរ៉ាចំនួន 2 គ្រាប់ក្នុងមួយរង្វង់ ហើយសរុបមាន 2 រង្វង់។ ពេលដែលយើងសម្លឹងមើលទៅលើកាមេរ៉ានោះ គឺហាក់បីដូចជាមានភ្នែក និងស្នាមញញឹមមករកយើងដូច្នោះដោយសារតែមានការអមបន្ថែមពីតួអក្សរបង្ហាញម៉ាកយីហោរបស់លេនសនៃកាមេរ៉ា ដែលអ្នកជំនាញផ្នែកវិភាគរូបគំរូទូរស័ព្ទនោះសន្មត់ថាលេនស៍កាមេរ៉ានោះ គឺ 2 គ្រាប់ផលិតឡើងនៅក្នុងរោងចក្ររបស់ Huawei ផ្ទាល់ ហើយលេនស៍ 2 គ្រាប់ទៀត គឺត្រូវបានផលិតដោយក្រុមហ៊ុន Leica។

Huawei P50 leaks in high-quality renders

កាមេរ៉ាដែលយើងអាចរំពឹងថានឹងទទួលបានពី Huawei P50 គឺកាមេរ៉ាស្ដង់ដារដែលអាចថតរូបបែប wide angle, ultrawide angle, telephoto ហើយមានសេនស័រថតរូបពី Sony IMX800 ដែលជាសេនស័រកាមេរ៉ាដំបូងបំផុតដែលមានទំហំត្រឹមតែ 1 អ៊ីងដែលរចនាបំពាក់យ៉ាងពិសេសសម្រាប់ស្មាតហ្វូន។ ពិសេសទៀតនោះ Huawei P50 នេះអាចនឹងត្រូវបំពាក់នូវបន្ទះឈីប Kirin 9000 និងប្រព័ន្ធប្រតិបត្តិការដំបូងរបស់ Huawei គឺ HarmonyOS ស្រាប់តែម្ដង។

Huawei P50 leaks in high-quality renders

លើសពីនេះ Huawei P50 អាចនឹងមាន 4 ពណ៌ គឺស ខ្មៅ ខៀវ និងទង់ដែងជាដើម ហើយការបង្ហាញខ្លួនជាផ្លូវការនោះអាចនឹងពន្យារពេលរហូតដល់ខែមិថុនាក៏ថាបាន៕

Huawei P50 leaks in high-quality renders

ប្រភព៖ GSM Arena