ប្រព័ន្ធបើកបរស្វ័យប្រវត្តិ AutoPilot របស់ Tesla ងងឹតមុខឈឹងពេលបានភ្លក្សរសជាតិផ្លូវនៅវៀតណាម

កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយបានបង្ហាញភាពពីស្មុគស្មាញនៃប្រព័ន្ធ Autopilot បំពាក់នៅលើរថយន្ត Tesla នៅពេលបើកបរលើផ្លូវដែលមានភាពកកស្ទះ និងពោពេញទៅដោយអ្នកបើកបរប្រជ្រៀតគ្នា ។ ហើយជាលទ្ធផល ប្រព័ន្ធឆ្លាតវៃមួយនេះ បានលោតសញ្ញាប្រាប់ដល់ម្ចាស់រថយន្ត ឲ្យកាន់ចង្កូតបើកបរដោយខ្លួនឯង ព្រោះមុខងារគ្រប់គ្រងចង្កូតរថយន្តដោយស្វ័យប្រវត្តិមិនអាចធ្វើការបានឡើយ ប្រសិនបើឃើញថាមានឧបសគ្គច្រើននៅជុំវិញខ្លួនវា ។

វីដេអូឃ្លីបដែលកំពុងទទួលបានការចាប់អារម្មណ៍មួយនេះ គឺត្រូវបានម្ចាស់រថយន្ត Tesla Model X ម្នាក់ បានថតខណៈដែលគេធ្វើដំណើរនៅលើដងផ្លូវនៃទីក្រុង ហូជីមីង ប្រទេសវៀតណាម ។

យោងតាមបទពិសោធន៍មួយនេះ បានបង្ហាញឲ្យឃើញថា ប្រព័ន្ធឆ្លាតវៃ Autopilot បំពាក់ក្នុងរថយន្ត Tesla ដែលគេនិយមប្រើនៅសហរដ្ឋអាមេរិក មិនអាចយកមកប្រើនៅលើផ្លូវនៃទឹកប្រទេសដែលពោពេញទៅដោយភាពកកស្ទះចរាចរណ៍បានឡើយ ៕