Nokia 8.1 និង Nokia 2.3 អាចប្រើប្រព័ន្ធប្រតិបត្តិការ Android 11 ហើយ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន HMD Global បានបង្ហាញនូវបញ្ជីឈ្មោះទូរស័ព្ទដែលអាចចាប់ផ្ដើមធ្វើការអាប់ដេតប្រើប្រព័ន្ធប្រតិបត្តិការ Android 11 ដូចជា Nokia 8.1 ដែលផលិតនៅឆ្នាំ 2018 និង Nokia 2.3 ដែលបានផលិតនៅឆ្នាំ 2019។

ទូរស័ព្ទទាំងពីរម៉ូដែលនេះកំពុងស្ថិតក្នុងដំណាក់កាលទទួលការអាប់ដេតប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយរបស់ Google ដោយទូរស័ព្ទ Nokia 8.1 ចាប់ផ្ដើមទទួលការអាប់ដេតដំបូងសម្រាប់ទូរស័ព្ទដែលស្ថិតនៅក្នុងប្រទេសបង់ក្លាដេស ហុងកុង ឥណ្ឌា ម៉ាឡេស៊ី ម៉ាកាវ នេប៉ាល់ ហ្វីលីពីន សឹង្ហបុរី និងវៀតណាម។ ក្នុងនោះទូរស័ព្ទចំនួន 10% ដែលកំពុងចរាចរណ៍ក្នុងទីផ្សារប្រទេសទាំងនេះនឹងទទួលបានសារប្រាប់ដំណឹងពីការធ្វើបច្ចុប្បន្នភាពភ្លាមៗ ចំនួន ​50% ទៀតនឹងទទួលបាននូវថ្ងៃទី 10 មេសា និងថ្ងៃទី 12 មេសា ហើយទូរស័ព្ទទាំងអស់នឹងទទួលបានការអាប់ដេតគ្រប់ចំនួន 100%។ ចំណែកឯប្រទេសដែលស្ថិតក្នុងដំណាក់កាលទី 2 ក្នុងការទទួលការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការនោះនឹងត្រូវដាក់បញ្ចូលប្រទេសដែលមានព្រំដែនជិតៗប្រទេសខាងលើនេះ។

Nokia 8.1 gets another price cut in India - Gizmochina

សម្រាប់ទូរស័ព្ទម៉ូដែល Nokia 2.3  វិញនោះ គឺដំណាក់កាលទី 1 នៃការបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មីនេះនឹងដាក់ជូនទៅកាន់ទូរស័ព្ទដែលកំពុងស្ថិតនៅក្នុងប្រទេសបង់ក្លាដេស កម្ពុជា ដាណឺម៉ាក អេស្តូនៀ ហ្វាំងឡង់ ហុងកុង អៀរឡង់ ឡាត់វៀ ឡាវ លីតូនៀ ម៉ាកាវ ម៉ាឡេស៊ី នេប៉ាល់ ន័រវេ ហ្វីលីពីន ស្រីលង្ការ ស៊ុយអែត និងវៀតណាម។ ហើយដំណើរការដាក់ចេញឱ្យទទួលការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការនេះ គឺដូចគ្នានឹង Nokia 8.1 ដែរ ដោយចាប់ផ្ដើមពីការដាក់ឱ្យធ្វើបច្ចុប្បន្នភាពភ្លាមៗចំនួន 10% ចំនួន 50% នឹងដាក់ឱ្យអាប់ដេតនៅថ្ងៃទី 10 និង សម្រេចឱ្យបាន 100% នៅថ្ងៃទី 12 មេសា។ លើសពីនេះ ក្រុមហ៊ុននឹងដាក់ឱ្យប្រើ Android 11 សម្រាប់ដំណាក់កាលទី 2 នៅពេលឆាប់ៗខាងមុខ៕

Nokia 2.3 announced with Android One and 2 days battery life - GSMArena.com  news

ប្រភព៖ GSM Arena