
ទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ Samsung បានកំណត់ថ្ងៃបង្ហាញខ្លូនស្មាតហ្វូនត្រកូល S របស់ខ្លូនហើយនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ដែលប្រិយមិត្តទាំងអស់គ្នាអាចចូលទៅទស្សនាបានតាមរយៈវេបសាយផ្ទាល់របស់ Samsung។
តាមរយៈលិខិតអញ្ជើញដែល Samsung បានផ្ញើអញ្ជើញភ្ញៀវឲ្យចូលរួមកម្មវិធីបានបង្ហាញយ៉ាងច្បាស់ជាមួយនឹងរូបរាងគែមទូរស័ព្ទបែបកោងស្ដើងរំលេចជាមួយនឹងលេខ ១០ ដែលបញ្ជាក់ពីជំនាន់របស់វា។
ជាមួយគ្នានេះ ព័ត៌មានចចាមអារ៉ាម និងរូបភាពជាច្រើនត្រូវបានបែកធ្លាយថា ឆ្នាំនេះ យើងអាចនឹងឃើញស្មាតហ្វូន ៣ ម៉ូឌែលផ្សេងគ្នា ដែលមួយមានអេក្រង់រាបស្មើ Galaxy S10 E និងទូរស័ព្ទ Galaxy S10 មានអេក្រង់កោង អាចដោះសោរចេញពីក្រោមអេក្រង់ UD fingerprint ហើយមួយទៀតជាទូរស័ព្ទ Galaxy S10 Plus៕