
រាជធានីភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ ២០១៩ នេះ ទូរស័ព្ទ Nokia 6.1 Plus គឺបានចេញលក់លើទីផ្សារកម្ពុជា យើងមួយរយៈធំមកហើយ ជាមួយនឹងការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់។ ជាមួយគ្នានេះ គេហទំព័រ The Plus News សូមលើកយកនូវចំណុចល្អៗទាំង ១៣ របស់ទូរស័ព្ទនេះ មកជម្រាបជូន គ្រាន់ទុកជាព័ត៌មាន ប្រសិនបើប្រិយមិត្តមានបំណង់ ឬកំពុងស្វែងរកទូរស័ព្ទមួយដែលស័ក្តិសមយកទៅប្រើលើកម្រិតថវិកា ២៦៩ ដុល្លារ។ ខាងក្រោមនេះ ជាចំណុចល្អៗរបស់ទូរស័ព្ទ Nokia 6.1 Plus ដែលអ្នកគួរដឹង៖
- ការបង្ហាញរូបភាព៖ ទូរស័ព្ទអេក្រង់ទំហំ 5.8 អ៊ីញ ក្បាលឆកប្រភេទ Full HD + IPS អាចទស្សនារូបភាព និងវីដេអូច្បាស់ល្អ ជាមួយនឹងកម្រិតបង្ហាញ 19: 9 ហើយប្រើនូវកញ្ចក់ 2.5D និងមានស្រទាប់ការពារ Corning Gorilla Glass 3 ផ្ដល់ភាពរឹងមាំ ធន់នឹងការប្រើប្រាស់។
- ដំណើរការ៖ វាប្រើនូវបន្ទះឈីប Snapdragon 636 ដែលមាន CPU Kryo ខុសគ្នាពីបន្ទះឈីបស៊េរី Snapdragon 800 ប៉ុន្តែដូចទៅនឹង Snapdragon 835 ដែលវាអាចបង្កើនល្បឿនជាងមុនបាន ៥០% ជាមួយនឹង 4x Kryo 260 cores។
- ការរចនា និងការផលិត៖ តួខ្លួនរបស់ Nokia 6.1 Plus ផលិតពីកញ្ចក់ទាំងមុខនឹងក្រោយ ហើយហ៊ុមព័ន្ធដោយស៊ុមអាលុយមីញ៉ូម។ នេះ ជាការផលិតដ៏ល្អ និងមានគុណភាពខ្ពស់បំផុត ដូចនឹងស្មាតហ្វូនដែលមានតម្លៃក្បែពាន់ដុល្លារដូច្នោះដែរ។
- មុខងារសាកថ្មលឿន Fast charging (USB type C) ៖ វាក៏ភ្ជាប់ជាមួយនឹងមុខងារសាកថ្មល្បឿនលឿន ដែលអ្នកសាកឆាប់ពេញ ៣០នាទីបាន៥០% និងមានសុវត្ថិភាពបំផុត។
- មុខងារ Live Bokeh Mode ៖ ជាឈ្មោះនៃមុខងារថតរូប Portrait របស់កាមេរ៉ាក្រោយ។ ដោយមុខងារនេះ អ្នកអាចផ្លាស់ប្តូរកម្រិត Blur មុន និងក្រោយពេលថត។
- មុខងារ Bokeh សម្រាប់ថតរូប Portrait លើការថតរូប Selfies ៖ សម្រាប់កាមេរ៉ាមុខងារ ស្មាតហ្វូននេះ ក៏មានមុខងារថតរូប Portrait ដែរ។ ដូច្នេះ លោកអ្នកនឹងទទួលបានរូបភាពដ៏ស្រស់ស្អាត ទាំងមុខ ទាំងក្រោយ។
- មុខងារ Bothie ៖ សម្រាប់មុខងារនេះ វាដំណើរការទាំងការថតរូប និងវីដេអូ។ ដែលយើងអាចថតរូបទាំងមុខ ទាំងក្រោយព្រមគ្នាក្នុងពេលតែមួយ។
- មុខងារ Filters for face ៖ វាដូចទៅនឹង AR Stickers ឬក៏ការកែច្នៃរូបបន្ថែមរូបភាពប្លែកៗនៅលើ Snapchat ដែរ។
- មុខងារ Animoji ៖ ក្នុងមុខងារនេះ អ្នកអាចដាក់រូបភាពសត្វស្អាតៗជាច្រើននៅលើមុខងារយើង។
- មុខងារថតរូព Slow motion និង Time lapse ៖ត្បិតស្មាតហ្វូននេះ មានតម្លៃក្រោម ៣០០ ដុល្លារ ប៉ុន្តែវាក៏មានមុខងារថតរូប វីដេអូ slow motion និងការថតវីដេអូ Time lapse ផងដែរ។
- Google Lens៖ សម្រាប់មុខងារនេះ វាមិនមែនថ្មីអ្វីទេ ប៉ុន្តែក៏មិនមានន័យថា គ្រប់ស្មាតហ្វូនទាំងអស់មានដែរ។ សម្រាប់មុខងារនេះ អ្នកអាចបើកហើយថតវត្ថុអ្វី ដើម្បីឲ្យវាប្រាប់ថា វត្ថុនោះជាអ្វី។
- Android One ៖ជាមុខងារល្អមួយសម្រាប់ទូរស័ព្ទនេះ ពីក្រុមហ៊ុន Google ដែលអ្នកនឹងទទួលបានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការ Update សម្រាប់រយៈពេល ២ ឆ្នាំជាប់គ្នា។
- មុខងារ Turn over to reject Calls ៖ មុខងារនេះ លោកអ្នកអាចងាយស្រួល ពេលមិនចង់ទទួលការ Call ទូរស័ព្ទពីនរណាម្នាក់ដោយគ្រាន់តែផ្កាប់ទូរស័ព្ទ។
សូមជម្រាបដែលថា មុខងារខាលើ គ្រាន់តែជាផ្នែកមួយចំនួននៃទូរស័ព្ទ Nokia 6.1 Plus ប៉ុណ្ណោះ។ នៅមានចំណុចពិសេសៗជាច្រើនទៀត ដែលក្រុមការងារយើងនឹងធ្វើកាជម្រាបជូននៅពេលក្រោយ។ ទូរស័ព្ទ Nokia 6.1 Plus នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៦៩ ដុល្លារ ជាមួយនឹងការថែមកាដូរជាច្រើនដូចជាកាបូប Nokia ស្រោមការពារ ស្គ្រីនការពារកញ្ចក់ និងស៊ឹមសែលកាត រួមនឹងកញ្ចប់ប្រម៉ូសិនពិសេសផងដែរ។ ហើយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញស្មាតហ្វូននេះ អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕