
ក្រោយស្ងាត់មួយរយៈ ពេលមានព័ត៌មានថ្មីមួយទៀតបង្ហាញនូវរូបភាពនៃស្មាតហ្វូនស្ទើរគ្មានគែម ដែលគេបញ្ជាក់
ថាជាទូរស័ព្ទ Galaxy S10 របស់ក្រុមហ៊ុន Samsung ដែលអាចមានរចនាបថឌីហ្សាញបែបនេះ។
រូបស្មាតហ្វូនគែមដ៏ស្ដើងកម្រឃើញនេះ មានប្រភពចេញពីបណ្ដាញសង្គម Twitter ដោយគណនី Ice Universe ហើយវាបង្ហាញខ្លួនជាមួយអេក្រង់លាត bezel free display ដែលត្រូវគេសន្និដ្ឋានថា Galaxy S10 និង S10 Plus នឹងមានរូបរាងបែបនេះ។
ថ្មីៗនេះយើងបានឃើញស្មាតហ្វូនចេញថ្មីរបស់ Oppo ម៉ូដែល Find X ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយរចនាបថអេក្រង់លាតស្ទើរពេញផ្ទៃមុខ។ Oppo Find X ប្រើដោយកញ្ចក់អេក្រង់របស់ក្រុមហ៊ុន Samsung។ Galaxy S10 និង S10 Plus ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយការបង្កើនសមត្ថភាព Hardware និងមុខងារថ្មីៗដែលជាការធ្វើបច្ចុប្បន្នភាពពីលើ Galaxy S9 និង S9 Plus។
សាធារណជនរំពឹងថា Galaxy S10 និង S10 Plus នឹងត្រូវប្រកាសចេញក្នុងសន្និសីទសារព័ត៌មានមួយនៅខែមករា ឆ្នាំ២០១៩ ។ ក្រុមហ៊ុន Samsung ក៏នឹងចេញ Galaxy X ដែលជាស្មាតហ្វូនបត់ Foldable Smartphone នៅក្នុងព្រឹត្តិការណ៍ MWC នៅខែបន្ទាប់គឺខែកុម្ភៈ ឆ្នាំ២០១៩ ថែមទៀត៕