Huawei nova 8 Pro 4G មកជាមួយនូវកាមេរ៉ាថតស៊ែលហ្វីដល់ទៅ 2 គ្រាប់

ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទ និងបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានបញ្ចេញនូវសមាជិកថ្មីមួយម៉ូដែល nova 8 Pro 4G ចូលក្នុងទីផ្សារ ដោយទូរស័ព្ទឆ្លាតវៃម៉ូដែលនេះមានអេក្រង់ទំហំ 6.72 អ៊ីង កញ្ចក់ FullHD+ 120Hz ប្រភេទ OLED ព្រមទាំងមានកន្លែងស្កេនក្រយ៉ៅម្រាមដៃដោះសោលើអេក្រង់ផ្ទាល់តែម្ដង។

លើសពីនេះ នៅផ្នែកខាងមុខនៃទូរស័ព្ទម៉ូដែលនេះ មានកាមេរ៉ាមុខដល់ទៅ 2 គ្រាប់សម្រាប់ថតរូបស៊ែលហ្វី ឬវីដេអូខាងមុខដោយលែនស៍ទំហំ ​16 មេហ្គាភិចសែលសម្រាប់ថតកាមេរ៉ា wide និងលែនស៍ទំហំ 32 មេហ្គាភិចសែលសម្រាប់ថតកាមេរ៉ា ultrawide មានន័យថា លោកអ្នកអាចថតរូបស៊ែលហ្វីបានក្នុងទំហំវែង មានអ្នកថតរូបជាមួយប៉ុន្មាននាក់ ក៏អាចថតបានដែរ។ បន្ថែមពីនេះទៀត នៅផ្នែកខាងក្រោយវិញ កាមេរ៉ាក្រោយជាប្រភេទកាមេរ៉ា AI មានចំនួន 4 គ្រាប់ ដូចជា កាមេរ៉ាចម្បងមានទំហំ 64 មេហ្គាភិចសែល កាមេរ៉ា ultrawide មានទំហំ 8 មេហ្គាភិចសែល កាមេរ៉ា depth មានទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ា macro មានទំហំ 2 មេហ្គាភិចសែល។

ទូរស័ព្ទ Huawei nova 8 Pro 4G នេះមានថ្មថាមពល 4000 សាកថ្មកម្រិត 66W ដោយក្រុមហ៊ុនអះអាងថា អាចសាកថ្មពេញលឿន ដោយសាកថ្មក្នុងរយៈពេល 15 នាទីពេញដល់ទៅ 60% និងសាកថ្មបន្ថែម 20 នាទីទៀត គឺអាចសាកពេញ 100% តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទនេះត្រូវបានផលិតដោយបំពាក់នូវបន្ទះឈីប Kirin 985 មាន RAM ទំហំ 8GB អង្គចងចាំក្នុងម៉ាស៊ីនទំហំ 128GB ឬ 256GB ព្រមទាំងប្រព័ន្ធប្រតិបត្តិការ Android 10-based EMUI 11.0។ សម្រាប់តម្លៃវិញ គឺអាចនឹងមានលក់ចាប់ពី $615 រហូតដល់ $680៕

 

ប្រភព៖ GSM Arena