Nokia 2 អាចភ្លក្សនូវមុខងារថ្មីៗ លើនៅ Android Oreo 8.1 បានហើយ!

ក្រោយចេញលក់ក្នុងទីផ្សារបានមួយរយៈធំនៅលើទីផ្សារ ពេលនេះ ទូរស័ព្ទ Nokia 2 ត្រូវបាន​ក្រុមហ៊ុន​ដាក់​ឲ្យ​ធ្វើ

ការ​ Update ឡើងទៅ ប្រព័ន្ធប្រតិបត្តិ Android 8.1 Oreo ជំនាន់ Beta បានហើយ។

លោក Juho Sarvikas ប្រធានផ្នែក ផលិតរបស់ក្រុមហ៊ុន HDM Global បានឲ្យដឹងថា ការដាក់ឲ្យ ​Update លើ Nokia 2 នេះ គឺដើម្បីឲ្យស្មាតហ្វូនមួយនេះ បានភ្លក្សនូវមុខងារថ្មីៗ ជាច្រើនដែលមានលើ Android 8.1 Oreo មុននឹងសម្រេច ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

យ៉ាងណា បើទោះជាវាស្ថិតនៅក្នុង ជំនាន់សាកល្បងក៏ពិតមែន ប៉ុន្តែ​ម្ចាស់ Nokia 2 ទាំងអស់ក៏គួរតែរីករាយ ក្នុងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ ចុងក្រោយនេះ ព្រោះថាមានម្ចាស់ ស្មាតហ្វូន Android មិនតិចទេ ដែលចង់ប្រើ Oreo ជំនាន់ 8.1 នេះ។ ការ Update ឡើងទៅកាន់ 8.1 Oreo Beta នេះ ក៏ធ្វើឲ្យម្ចាស់ Nokia 2 អាចទទួលយកបាន នូវ​បទ​ពិសោធន៍​ថ្មី បន្ថែមទៀតផង៕