
បន្ទាប់ពីក្រុមហ៊ុន Samsung ជ្រើសរើសយកថ្ងៃទី 20 ខែកុម្ភៈ សម្រាប់រៀបចំព្រឹត្តិការណ៍ Galaxy Unpacked ឆ្នាំ 2019 ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ពេលនេះ រូបភាពនៃទូរស័ព្ទ Galaxy S10 ទាំង 3 ត្រូវគេបង្ហាញគ្មានសល់ ទាំងខាងមុខ ទាំងផ្នែកខាងក្រោយ។
តាមរយៈព័ត៌មាននេះ ស្មាតហ្វូនទាំង 3 រួមមានទូរស័ព្ទ Galaxy S10 E ដែលវាមានអេក្រង់រាបស្មើ បំពាក់កន្លែងដោះសោនៅផ្នែកចំហៀង ទូរស័ព្ទ Galaxy S10 និង Galaxy S10 Plus មានអេក្រង់កោង បំពាក់ការដោះសោរចេញពីក្រោមអេក្រង់ UD fingerprint។ ខាងក្រោមនេះ ជារូបរាងទូរស័ព្ទទាំង 3 ដែលត្រៀមចេញនៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 ខាងមុន។

