Samsung Galaxy M42 5G ថាមពលខ្លាំងដូចបិសាច សាកថ្មលឿន ថតរូបលឿន

ធ្មេចបើកៗ Samsung បានបង្ហាញសមាជិកថ្មីរបស់ខ្លួនមួយម៉ូដែលទៀតហើយ ដែលមានអានុភាពដូចបិសាចយ៉ាងរហ័ស Samsung Galaxy M42 5G ដែលនាំមកជាមួយនូវថាមពលសាកថ្មឆាប់ពេញ និងថតរូបបានលឿនបំផុត។

អេក្រង់ទំហំ 6.6 អ៊ីង កញ្ចក់ Super AMOLED ជាមួយនឹងកម្រិតរូប HD+ ផ្ដល់ជូននូវរូបភាពដ៏ច្បាស់ត្រជាក់ភ្នែក។ ចំណែកឯខាងក្រោយវិញ កាមេរ៉ាក្រោយចំនួន 4  គ្រាប់ ដោយកាមេរ៉ាចម្បងទំហំ 48 មេហ្គាភិចសែល អមដោយកាមេរ៉ាថត ultrawide ទំហំ 8 មេហ្គាភិចសែល និង 5 មេហ្គាភិចសែលចំនួនពីរគ្រាប់ទៀតសម្រាប់កាមេរ៉ាថតបែប​ macro និង depth ផ្ដល់ជូននូវការថតរូបដ៏លឿន និងច្បាស់ មិនថាយប់ ឬថ្ងៃទេ ចេញប្លង់មកស្អាតៗ ពណ៌ដិតច្បាស់ គឺលោកអ្នកអាចថតរូបដូចអ្នកជំនាញ។

មួយវិញទៀត បន្ទះឈីប Snapdragon 750G គូជាមួយនឹង RAM ទំហំ 6/8GB និងអង្គចងចាំក្នុងម៉ាស៊ីនទំហំ 128GB ព្រមទាំងអាចបន្ថែមកាតមេម៉ូរីទៀតនោះ កាន់តែធ្វើឱ្យល្បឿននៃការប្រើប្រាស់ និងទំហំប្រើប្រាស់បានយ៉ាងរលូន។ សម្រាប់ថ្មវិញ គឺមានថាមពល 5000mAh សាកថ្មដោយកម្រិតថាមពល 15W សាកថ្មឆាប់ពេញ ហើយប្រើប្រាស់បានយូរ ដូចជាការប្រើប្រាស់សម្រាប់ស្ដាប់ចម្រៀងបានប្រហែលជា 130 ម៉ោង ការប្រើប្រាស់អ៊ិនធើណែតប្រហែលបានដល់ទៅ 22 ម៉ោង ការប្រើប្រាស់សម្រាប់មើលវីដេអូបានប្រហែល 34 ម៉ោង និងប្រើប្រាស់សម្រាប់ហៅទូរស័ព្ទបានប្រហែលជា 36 ម៉ោងឯណោះ។

Samsung Galaxy M42 5G នេះមានពីរពណ៌ គឺឆ្នូតខ្មៅ និងឆ្នូតប្រផេះ ដែលតម្លៃលក់ចេញវិញគឺ​ប្រហែលជាចាប់ពី $295 ទៅ $322 ដោយនឹងចាប់ផ្ដើមចេញលក់នៅប្រទេសឥណ្ឌានៅថ្ងៃទី 1 ខែឧសភាលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន និងផ្សារអនឡាញ Amazon របស់ឥណ្ឌា៕

ប្រភព៖ GSM Arena