realme 8 Pro ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មាននិង reviewer បរទេសជាច្រើន

ស្មាតហ្វូនលំដាប់មធ្យម realme 8 Pro ដែលភ្ជាប់មកជាមួយមុខងារ និងលក្ខណៈសម្បត្តិពិសេសៗ របស់ស្មាតហ្វូនលំដាប់កំពូល Flagship ដូចជាកាមេរ៉ាធំ 108MP , បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart, អេក្រង់ Super Amoled និងមានរាងស្តើង ស្រាល ស្រស់ស្អាត ។ គិតមកដល់ឥឡូវនេះ realme 8 pro ត្រូវបានចេញលក់ក្នុងទីផ្សារសកល ព្រមទាំងប្រទេសកម្ពុជាយើងផងដែរ កាលពីថ្ងៃ 27 មេសា កន្លងទៅ ជាមួយតម្លៃ 369 ដុល្លារ ជាមួយកាដូបន្ថែមផងដែរ។ ដោយសារ realme 8 pro មានចំនុចលេចធ្លោច្រើន ដូចច្នេះក៏ទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាញសារព័ត៌មាន និង reviewer បរទេសជាច្រើន។ តោះចឹងទៅមើលថាពួកគេនិយាយអ្វីខ្លះអំពី realme 8 Pro ៖
GSMArena – “ ហេតុផលដ៏ចំបងបំផុតដែលត្រូវជ្រើសរើសយក realme 8 Pro គឺ សិនស័រកាមេរ៉ាធំ 108MP Samsung HM2 ”

Android Central – “ មិនត្រឹមតែជាស្មាតហ្វូន realme ដំបូងដែលបំពាក់កាមេរ៉ា 108MP, realme 8 Pro ក៏ជាស្មាតហ្វូនដំបូងគេដែលមានមុខងារ Tilt-shift Time-lapse video និង Starry Time-lapse video។”

Digital Camera World – “realme 8 Pro បំពាក់កាមេរ៉ាធំ 108MP ហើយកាមេរ៉ា 4 គ្រាប់នេះស្ថិតក្នុងតម្លៃដែលគួរពិចារណា”។
Tech Spurt – “realme 8 Pro ពិតជាទាក់ភ្នែកមែនទែនជាមួយ កម្រិតពន្លឺច្បាស់ កម្រិតពណ៌ច្បាស់ និងមុំអាចមើលបានធំទូលាយ។”

Unbox Therapy – “អ្នកប្រាកដជាស្រឡាញ់វា នៅពេលដែលអ្នកសាកថ្មក្នុងល្បឿនលឿន ហើយឃើញថាមពលថ្មទូរស័ព្ទឡើងផ្ទាល់នឹងភ្នែក។”
The Tech Chap – “គួរឱ្យចាប់អារម្មណ៍ណាស់…ខ្ញុំត្រូវតែសារភាពថា ខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយគុណភាពរបស់ realme 8 Pro។”

Gizmochina – “អ្នកនឹងទទួលអារម្មណ៍ភ្លាមៗ ថាវាពិតជាស្តើងស្រាល ពេលដែលអ្នកចាប់កាន់វានៅក្នុងដៃ។”
JerryRigEverything – “វាជាបន្ទះខាងក្រោយដែលមានពន្លឺខ្លាំងបំផុតដែលខ្ញុំមិនធ្លាប់បានឃើញ…realme 8 Pro ជាស្មាតហ្វូនលំដាប់បង្គួរដែលរឹងមាំ។”

សរុបមកយើងឃើញថាពួកគេពិតជាមានការភ្ញាក់ផ្អើលទៅលើផ្នែកកាមេរ៉ា គុណភាពរូបភាព មុខងារថតរូប រូបរាងការរចនា ព្រមទាំងតម្លៃដ៏សមរម្យផងដែរ។ អ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះ realme 8 Pro ? ឬដល់ពេលដែលត្រូវប្តូរស្មាតហើយ?