បែកធ្លាយរូបរាង Nokia ក្បាល​ឆក​ម៉ូឌែល​ថ្មី

ក្រោយបើកសម្ពោធស្មាតហ្វូន X6 មានក្បាលឆកជាលើកដំបូង ពេលនេះមានព័ត៌មានបែកធ្លាយថា ក្រុមហ៊ុន

HMD Global ដែលមេរបស់ Nokia អាចត្រៀមនឹងដាក់ចេញនូវស្មាតហ្វូនក្បាលឆកមួយម៉ូឌែលទៀត ប្រើអេក្រង់ទំហំ  5.86 អ៊ីញ ជាប្រភេទស្មាតហ្វូនថ្នាក់កណ្ដាល។

តាមរយៈព័ត៌មានពី TENAA បានបង្ហាញពីលក្ខណៈសម្បត្តិ ស្មាតហ្វូនមួយម៉ូឌែល Nokia 5.1 Plus ថាវានឹងវាមានចំនុច អាប់ដេតមួយចំនួន ខុសពី Nokia 5.1 ដោយវានឹងមានអេក្រង់ទំហំ 5.86 អ៊ីញ អេក្រង់ឆក និងមានកម្រិតបង្ហាញរូបភាព HD+ ឬ 720 x 1520 ភិចសែល។ ទូរស័ព្ទនេះ អាចនឹងប្រើប្រាស់ បន្ទះឈីប Snapdragon លេខ 600 ជាង ឬឈីប MediaTek Helio P ជំនាន់ថ្មី , មាន RAM ទំហំ 3GB, 4GB & 6GB ជាមួយអង្គចងចាំ ខាងក្នុងទំហំ 32GB & 64GB។

Nokia 5.1 Plus អាចនឹង មានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ ដោយមួយគ្រាប់ទំហំ 13 មេហ្គាភិចស៊ែល ឯមួយគ្រាប់ទៀត នៅមិនទាន់ដឹងទេ ចំណែកកាមេរ៉ាមុខវិញ អាចនឹងមានទំហំ 8 មេហ្គាភិចស៊ែល។ ចំពោះ​ថាម​ពល​ថ្មវិញ ត្រូវបានគេបង្ហាញថា អាចនឹងមានទំហំ 3000mAh ដែលអាចប្រើប្រាស់ បានយូរគួរសម ទាំងការសន្ទនា និងលេងបណ្តាញសង្គម អ៊ីនធើណេត។ វាអាចនឹងមាន ជម្រើសចំនួន 3 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ, ពណ៌ ស និងពណ៌ខៀវ។ យ៉ាងណា សម្រាប់ការបង្ហាញ ខាងលើនេះ យើងនៅមិនទាន់ អាចប្រាកដ ថាវានឹងក្លាយ ជាការពិត ឬអត់នោះដែរ គឺមានតែរង់ចាំប្រភព ច្បាស់ការពី HMD ប៉ុណ្ណោះ ទើបអស់ចិត្ត៕