
បរទេស៖ យោងតាមរបាយការណ៍ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research កាលពីថ្ងៃទី 11 ឧសភា បានឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទទំនើប Oppo បានចាប់យកចំណែកទីផ្សាររហូតដល់ទៅ 22 ភាគរយ ដោយបានឈរនៅក្នុងលំដាប់ទី 1 នៅក្នុងទីផ្សារនៃតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងរបាយការណ៍ដដែលនោះក៏បានបន្តដែរថា បន្ទាប់ពីម៉ាកយីហោ Oppo បានឈរនៅលំដាប់ទី 1 ហើយនោះ ម៉ាកយីហោ Samsung របស់កូរ៉េខាងត្បូងបានឈរនៅលំដាប់ទី 2 ដែលមានចំណែកទីផ្សារចំនួន 19 ភាគរយ។ លើសពីនេះ ម៉ាកយីហោទូរស័ព្ទដែលស្ថិតនៅលំដាប់ទី 3 គឺ vivo លំដាប់ទី 4 គឺ Xiaomi លំដាប់ទី 5 គឺ Realme និងលំដាប់ទី 6 គឺម៉ាកយីហោរបស់ក្រុមហ៊ុន Apple។
របាយការណ៍នេះត្រូវបានក្រុមហ៊ុនស្រាវជ្រាវទីផ្សារខាងលើបានធ្វើការស្រាវជ្រាវនៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2021 នេះ នៅប្រទេសធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូនេស៊ី ភ្វីលីពីន ថៃ និងវៀតណាម៕
ប្រភព៖ Business Korea