រថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២ នឹងកើតមកជាមួយរូបរាងថ្មីសន្លាង ខុសពីជំនាន់មុនៗ

យោងតាមប្រភពព័ត៌មានបច្ចេកវិទ្យារថយន្តធំៗជាច្រើនបានជឿជាក់ថា រថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២ ដែលជាជំនាន់ LC300 ថ្មី នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅចុងខែនេះ ឬថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

រថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២  ត្រូវបានគេដឹងថា ទទួលបានការរចនារូបរាងថ្មី ទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ប៉ុន្តែការឌីហ្សាញកាប៊ីនរបស់វា មើលទៅស្រដៀងនឹងម៉ូដែល Highlander ជំនាន់ថ្មីដែរ ។

ចំពោះម៉ាស៊ីនវិញ រថយន្តនេះ ប្រើម៉ាស៊ីនចំនួន ២ ជម្រើស គឺ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ និងកម្លាំងបង្វិល ៦៥០ញ៉ូតុនម៉ែត្រ។ ជម្រើសម៉ាស៊ីនមួយទៀតគឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០២សេះ និងកម្លាំងបង្វិល ៧០០ញ៉ូតុនម៉ែត្រ។

សូមបញ្ជាក់ថា មកពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតអំពីរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២ ចេញពីក្រុមហ៊ុន TOYOTA ផ្ទាល់នៅឡើយ ៕