Bentley ទើបតែបញ្ជេញរថយន្ត SUV មួយឌែលនៃត្រកូល Bentayga ឆ្នាំ ២០២២ តម្លៃខ្ទង់ ២០ម៉ឺនដុល្លារ

ថ្មីៗនេះ Bentley ទើបតែបានបង្ហាញរថយន្ត​ SUV ស៊េរីថ្មីរបស់ខ្លួនគឺ  Bentley  Bentayga ឆ្នាំ ២០២២ ហើយឥលូវនេះផងដែរ ក្រុមហ៊ុនអង់គ្លេសមួយនេះ​ ក៏បានណែនាំ រថយន្ត S Version មួយទៀតនៃត្រកូល Bentayga នេះ  ​​។

ចាប់តាំងពីបើកដំណើរការមករថយន្តប្រភេទ SUV ដ៏ប្រណីតនេះបានក្លាយជាផលិតផលសំខាន់និងជួយឱ្យ Bentley បង្កើនការលក់ជាប្រចាំទោះបីមានការលំបាកក្នុងទីផ្សារក៏ដោយ។

ក្រុមហ៊ុនរថយន្តប្រណីតរបស់អង់គ្លេសខាងលើ បាននិយាយថារថយន្ត Bentayga S គឺផ្តោតទៅលើអតិថិជនដែលត្រូវការរថយន្តប្រភេទ SUV ជាមួយនឹងប្រតិបត្តិការដែលអាចបត់បែនបាន។ រថយន្ត Bentley Bentayga S ឆ្នាំ ២០២២ ចាប់ផ្តើមទទួលយកការបញ្ជាទិញជាមួយនឹងតម្លៃចាប់ផ្តើមជិត ២២ ម៉ឺនដុល្លារ ។ ហើយ Bentayga S ក៏ត្រូវបានគេរំពឹងថានឹងមានលក់នៅតាមក្រុមហ៊ុនចែកចាយ ចាប់ពីខែតុលានេះ។

Bentley Bentayga S 2022 ត្រូវបានបំពាក់ដោយម៉ាស៊ីន 4.0L V8 ដែលមានកម្លាំង ៥៤២ សេះ អាចបង្កើនល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៤,៤ វិនាទី។ ហើយល្បឿនអតិបរមាត្រូវបានកំណត់ត្រឹម ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕