រថយន្តប្រណីតចិនមួយនេះ ដាក់លក់នៅប្រទេសជប៉ុន មានតម្លៃថ្លៃជាងនៅប្រទេសអារ៉ាប់

រថយន្តប្រណីតរបស់ចិនម៉ូដែល Hongqi H9 ដែលអះអាងថាជាគូប្រជែងរបស់រថយន្ត Mercedes S-Class នោះ បានប្រកាសអំពីតម្លៃលក់ជាផ្លូវការនៅលើទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃធូរថ្លៃជាងរថយន្ត Mercedes S-Class ។

Hongqi បានបញ្ចេញលក់រថយន្តរបស់ខ្លួននៅលើទីផ្សារធំៗមួយចំនួនរួចមកហើយ ដោយក្នុងនោះមានប្រទេសអារ៉ាបរួមផងដែរ ដោយនៅអារ៉ាបរួមរថយន្ត Hongqi H9 មានតម្លៃចាប់ពីប្រមាណ ៦២,៥៦៥ដុល្លារ ដល់ប្រមាណ ៨៤,៧២៣ដុល្លារ ។

យ៉ាងណាក៏ដោយសម្រាប់ទីផ្សារជប៉ុន្តែ ក្រុមហ៊ុនចិនមួយនេះ បានដាក់រថយន្ត Hongqi H9 ក្នុងតម្លៃ ចាប់ពីប្រមាណ ៥៥,៦៤៣ ដុល្លារ រហូតដល់ ១០០,០៦២ដុល្លារ។

គួរឲ្យដឹងថា រថយន្ត Hongqi H9 ប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ២៥២សេះ ហើយវាក៏មានប្រភេទប្រើម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំងដែលមានកម្លាំង ២៧២សេះផងដែរ៕