ទីបំផុតរថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២២ ចេញម៉ូឌែលពិសេស ស៊ីសាំងតិចដូចម៉ូតូ

បរទេស៖ រថយន្ត Toyota Prius បានក្លាយជារថយន្តលំដាប់ថវិការដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្នសម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ។

កាលពីពេលថ្មីៗក្រុមហ៊ុន Toyota ក៏បានបញ្ចេញរថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២២ ម៉ូឌែលពិសេសមួយ ដែលមានឈ្មោះថា Nightshade Edition ។ ហើយរថយន្តនេះផងដែរ បានក្លាយជារថយន្ត សន្សំសំច័យបផុត ដោយធ្វើដំណើរ ១០០គីឡូម៉ែត្រ ស៊ីប្រេងឥន្ធនៈត្រឹមតែពីចន្លោះ ៤លីត្រ ទៅ ៥លីត្រប៉ុណ្ណោះ ។

និយាយពីការរចនារូបរាងខាងក្រៅ រថយន្ត Toyota Prius Nightshade Edition ឆ្នាំ២០២២ ថ្មីនេះ មានលេងពណ៌ខ្មៅនៅលើចង្កៀងមុខ, កញ្ចក់មើលចំហៀង, ដៃទ្វារ, កាងខាងក្រោយ និងអង់តែនព្រុយត្រីឆ្លាម ហើយប្រើយ៉ាន់កង់ Alloy ទំហំ ១៥អ៊ីញសម្រាប់ម៉ូដែលប៉ុងពីរ AWD-e និងទំហំ ១៧អ៊ីញលើម៉ូដែលប៉ុងមួយវិលកង់មុខ FWD។

រថយន្ត Toyota Prius Nightshade Edition ឆ្នាំ២០២២ ថ្មីនេះ មានលេងពណ៌ខ្មៅនៅលើចង្កៀងមុខ, កញ្ចក់មើលចំហៀង, ដៃទ្វារ, កាងខាងក្រោយ និងអង់តែនព្រុយត្រីឆ្លាម ហើយប្រើយ៉ាន់កង់ Alloy ទំហំ ១៥អ៊ីញសម្រាប់ម៉ូដែលប៉ុងពីរ AWD-e និងទំហំ ១៧អ៊ីញលើម៉ូដែលប៉ុងមួយវិលកង់មុខ FWD។

រថយន្តម៉ូឌែលពិសេសនេះផងដែរ ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា មុខងារ lane departure alert, dynamic radar cruise control, pre-collision system with low-light pedestrian detection, bicyclist detection, automatic high beams និង road sign assist ទៀតផង។

គួរឲ្យដឹងថា រថយន្ត Toyota Prius Nightshade Edition ឆ្នាំ២០២២ បំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ១២១សេះ ដំណើរការដោយប្រអប់លេខអូតូ CVT។

យ៉ាងណាមិញចំពោះតម្លៃ និងការបរិច្ឆេទចេញលក់ Toyota នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ ៕