ស្មានមិនដល់ថា Ford នឹងផលិតលក់រថយន្ត ភីកអាប់ មានតម្លៃក្រោម ២ម៉ឺនដុល្លារ លើទីផ្សារក្នុងពេលឆាប់ៗ

ជារឿងនឹកស្មានមិនដល់មួយ ដែលក្រុមហ៊ុន Ford បានបង្ហើបពីដំណឹងរថយន្ត ភីកអាប់ របស់ខ្លួនមួយស៊េរី ដែលមានតម្លៃធូរថ្លៃបំផុត ពោកគឺក្រោម ២ម៉ឺនដុល្លារ ។

រថយន្ត ភីកអាប់របស់ក្រុមហ៊ុនអាមេរិកមួយនេះ នឹងមានឈ្មោះថា Ford Maverick ហើយវា ផលិតឡើងពីគ្រោងឆ្អឹង C2 ដូចទៅនឹងរថយន្ត Ford Escape និង Bronco Sport ដែរ ។ ហើយវាត្រូវបានគេរំពឹងថា នឹងចូលរោងចក្រផលិតនៅចុងខែកក្កដា ហើយចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះតែម្តង។

គួរឲ្យដឹងថា Ford Maverick នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៨១សេះ និង កម្លាំងបង្វិល ២៥៨ញូតុនម៉ែត្រ ព្រមទាំងម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៥សេះ និងកម្លាំងបង្វិល ៣៧៣ញូតុនម៉ែត្រ។ ជាស្តង់ដារភីកអាប់នេះនឹងប្រើប៉ុងមួយវិលកង់មុខ ប៉ុន្តែក៏មានជម្រើសប៉ុងពីរដែរ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ៕