ក្រសួង​ ​នឹងដាក់ឲ្យប្រើប្រាស់​កម្មវិធី​ទី​ផ្សារ​អន​ឡា​ញ​សម្រាប់​លក់​របស់​សហគ្រាស​ក្នុងស្រុក​

ក្រសួង​ពាណិជ្ជកម្ម​ ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​វេទិកា​ ​Cam​bo​d​i​a​Trade​ ​ដែល​ជាទី​ផ្សារ​លក់​ផលិតផល​អន​ឡា​ញ​ ​ដែល​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ឱ្យ​បណ្តា​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​លក់​ផលិតផល​របស់​ពួកគេ​តាម​អន​ឡា​ញ​នៅ​ក្នុង​ប្រទេស​ ​និង​នៅ​ក្រៅ​ស្រុក​ ​។​

នេះ​បើ​យោងទៅតាម​សេចក្តីប្រកាស​របស់​​​ក្រសួង​ពាណិជ្ជកម្ម​កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១​​។​​ជាមួយនឹង​គ្នា​នេះ​ ​ក្រសួង​បាន​អំពាវនាវ​ឱ​ក្រុមហ៊ុន​ ​សហគ្រាស​ដែល​មានបំណង​ចង់​លក់​ផលិតផល​របស់​ខ្លួន​នៅ​លើ​វេទិកា​នេះ​ ឱ្យ​មក​ចូលរួម​ចុះឈ្មោះ​ជាមុន​ ​។​ ​ដើម្បី​ចុះឈ្មោះ​បាន​ ​សហគ្រាស​ត្រូវតែ​ជា​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ជាមួយនឹង​ក្រសួង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ​និង​ត្រូវ​មាន​អាជ្ញា​ប​ណ្ណ​បង់ពន្ធ​ ​និង​ពន្ធ​លើ​ប្រាក់ចំណេញ​ ​។​

​យោងទៅតាម​ទិន្នន័យ​របស់​គេហទំព័រ​ S​t​at​i​s​t​a​ ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​នឹង​មានសន្ទុះ​កើន​ឡើងជា​ខ្លាំង​នៅ​ឆ្នាំនេះ​ ​។​ ​គេ​រំពឹង​ថា​ ​ប្រាក់ចំណូល​នៅ​ក្នុង​ទី​ផ្សារ​នេះ​ ​នឹង​កើន​ឡើង​ដល់​ ​២​២​២​ ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ​២​០​២​១​ ​ដែល​បង្ហាញ​ពី​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​ (​CA​G​R ​២​០​២​១​-​២​០​២​៥​) ​៩​,​០​% ​ខណៈ​លទ្ធផល​ទី​ផ្សារ​រំពឹង​ទុក​សម្រាប់​ឆ្នាំ​ ​២​០​២​៥​ ​គឺ​ ​៣​១​៣​ ​លាន​ដុល្លារ​ ​។​

​គេ​ក៏បាន​វាយ​តម្លៃ​ផង​ដែរ​ថា​ ​ទី​ផ្សារ​​​ដែល​មាន​ប្រជាប្រិយភាព​បំផុត​គឺ​ ​ទី​ផ្សារ​លក់​ស​ម្លៀ​ក​បំពាក់​ ​និង​គ្រឿង​តុបតែង​ ​ដែល​ត្រូវ​បាន​ប៉ាន​ប្រមាណ​ថា​ ​នឹង​មាន​ចំណែក​ ​៧​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​៕​