ទីបំផុត Pocophone F1 ទទួលបានមុខងារថត 960fps slo-mo និងមុខងារ night mode ហើយ

ដូចអ្វីដែលក្រុមហ៊ុនបានប្រកាស ពេលនេះទូរស័ព្ទ Pocophone F1 បានទទួលការ Update សមត្ថភាព​​ផ្នែក Software ដ៏​ធំ​មួយសម្រាប់មុខងារ 960fps slow-mo mode និង​មុខងារ Xiaomi’s Night mode ហើយ។

ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី​សម្រាប់ Pocophone ​បាន​បញ្ចេញ​កញ្ចប់​សូហ្វ៊ែរ​ជំនាន់ beta នៃ MIUI កាលពី​ខែ​មុន​សម្រាប់​ស្មាតហ្វូន Pocophone F1 ដែល​ទទួល​បាន​មុខងារ​ថ្មី​បន្ថែម​ដូច​ជា super slo-mo video recording ​និង​មុខងារ night mode ពិសេស​សម្រាប់​ថត​បាន​ពន្លឺ​ច្បាស់​ជាង​មុន​ទោះ​នៅ​ទី​ងងឹត។ ចំណែក​ពេល​នេះ ជំនាន់​ផ្លូវការ MIUI 10 v10.2.2.0 ​ត្រូវ​បាន​បញ្ចេញ​ឱ្យ​ប្រើ​បាន​ជា​សាធារណៈ​ហើយ។

​កញ្ចប់​សូហ្វ៊ែរ​ថ្មី​បាន​នាំ​មក​នូវ​មុខងារ​ថត​ super slo-mo ពិសេស​ជាង​មុន​ដែល​អាច​ថត​បាន​នៅ​កម្រិត​ហ្វ្រ៊េម​ខ្ពស់​ដល់ 960fps ​តាម​កម្មវិធី​កាមេរ៉ា​ហ្ស៊ីន​របស់​វា​ផ្ទាល់ ​លើស​ពី 120fps និង 240fps modes ដែល​មាន​ពី​មុន។ ក៏​មាន​មុខងារ night mode ថ្មី​សម្រាប់​ជំនួយ​ថត​រូប​នៅ​ទីងងឹត​បាន​ភ្លឺ​ច្បាស់​ជាង​មុន ដែល​ជា​ការ​សំយោគ​ចេញ​ពី ៨សន្លឹក​រើស​យក​តែ​សន្លឹក​ណា​មាន​គ្រាប់​ noise តិច​ជាង​គេ ផ្ដល់​រូប exposed image បាន​ល្អ​ជាង​មុន។

​ទោះជា​យ៉ាងណា Patch ​សូហ្វ៊ែរ​ថ្មី​នេះ​មិន​ទាន់​ទ្រទ្រង់​ការ​ថត​វីដេអូ​កម្រិត 4K នៅ 60fps ​នៅ​ឡើយ ខណៈ​ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​សន្យា​កាលពី​ឆ្នាំ​មុន​ថា នឹង​បញ្ចេញ​កញ្ចប់​បច្ចុប្បន្នភាព​សូហ្វ៊ែរ​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ ២០១៩។ កញ្ចប់​សូហ្វ៊ែរ​នេះ អាច​មាន​ទំហំ​ប្រហែល 311MB OTA ​update ដែល​ជា​ការ​ប៉ះប៉ូវ​ផ្នែក​សុវត្ថិភាព​បន្ថែម​ពី​លើ​ជំនាន់​សូហ្វ៊ែរ​ចុងក្រោយ​កាលពី​ខែ​ធ្នូ ឆ្នាំ២០១៨៕