ផុតឆ្នាំ ២០១៩ ជីវិតរបស់ Windows 10 Mobile របស់ Microsoft នឹងត្រូវបានបញ្ចប់

គ្មានអ្វី​ថ្មី​ទៀតឡើយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ Windows 10 Mobile នៅ​ចុងឆ្នាំ ២០១៩ នេះ ព្រោះថាអ្វីៗនឹងត្រូវ​បញ្ចប់ ដោយ​គ្មាន Software សម្រាប់ Update ឬ​ការគាំទ្រផ្សេងៗទៀតឡើយ Microsoft។ នេះ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Microsoft កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុន​បានប្រកាស​ជា​សាធារណៈ​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ Windows 10 Mobile នឹង​ឈប់​ការគាំទ្រ​ផ្នែក Software នៅ​ចុងឆ្នាំ ២០១៩ នេះហើយ។ នេះ​មានន័យថា ក្រុមហ៊ុន​នឹង​លែង​ថែទាំ លែង​ធ្វើ​កំណែ​អាប់​ដេ​ត ផ្ដល់​ជា​កញ្ចប់​សុវត្ថិភាព ឬ​ផ្ដល់​ការជួសជុល​សូ​ហ្វ៊ែ​រ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​នេះ​តទៅ​ទៀតហើយ ចាប់ពី​ខែធ្នូ ឆ្នាំ២០១។ នេះ​ជា​សេចក្ដីថ្លែងការណ៍​របស់ Microsoft កាលពី​ថ្ងៃទី១០ ធ្នូ ២០១៩ ចំពោះ​អ្នក​ប្រើ Windows 10 Mobile