
តាមដំណឹងដែលបានបែកធ្លាយបានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទ OPPO នឹងត្រៀមបញ្ចេញបច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើបមួយនៅក្នុងព្រឹត្តិការណ៍ MWC 2019 សម្រាប់ទូរស័ព្ទ F19 ដែលមានសត្ថភាពអាចចុចពង្រីកបានរហូតដល់ 10 ដង។
ក្រុមហ៊ុនទូរស័ព្ទចិននេះត្រូវសាធារណជនរំពឹងថា នឹងប្រកាសចេញផ្លូវការក្នុងព្រឹត្តិការណ៍ Oppo Innovation នៅថ្ងៃទី២៣ ខែកុម្ភៈ។ បើតាមសំណេរបង្ហោះដោយគណនីផ្លូវការរបស់ក្រុមហ៊ុន Oppo នៅលើ Twitter ភ្ជាប់ដោយពាក្យ #GetCloser ត្រូវគេសន្និដ្ឋានថា ជាការបញ្ជាក់ច្បាស់ដែលផ្ដោតលើបច្ចេកវិទ្យារបស់ zoom lens។ វាអាចជាម៉ូឌែលថ្មីសម្រាប់បំពាក់លើស្មាតហ្វូនកំពូលស៊េរីក្រោយ។ ឃ្លាបង្ហោះនោះលើកឡើងដូច្នេះថា “you’ve heard the rumors” ស្របពេលដែលកំពុងមានចចាមអារ៉ាមអំពីស្មាតហ្វូនស៊េរីថ្មី Oppo F19 និង F19 Pro ដូច្នេះការដំឡើង 10x zoom អាចត្រូវបំពាក់លើស្មាតហ្វូនទាំងពីរស៊េរីនេះក៏ថាបាន។
បើដូច្នេះមែនវាជាការបោះជំហានបន្ទាប់របស់ Oppo បន្ទាប់ពីបានណែនាំម៉ូឌុល 5x zoom កាលពីព្រឹត្តិការណ៍ MWC 2017 ២ឆ្នាំមុន។ ក្រុមហ៊ុនត្រូវគេរំពឹងថា នឹងបង្កើតសមត្ថភាព zoom ពី ultra-wide angle camera (15.9mm, tele lens ដែលមាន focal length 159mm)៕