
រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំចិនដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះ ក្រុមហ៊ុន Nokia បានរៀបចំកម្មវិធីប្រម៉ូសិនពិសេសមួយសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលតែងតែគាំទ្រផលិតផលទូរស័ព្ទដៃទំនើបរបស់ Nokia ជាមួយនឹងកម្មវិធីទិញថែម! ទិញថែម មិនធ្លាប់មានកន្លងមក។
កម្មវិធីពិសេស នឹងការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់នេះ រាល់ការជាវ ផលិតផលទូរស័ព្ទដៃទំនើប Nokia ម៉ូដែលណាមួយដូចខាងក្រោម និងទទួលបាន អាំងប៉ាវបញ្ចុះតម្លៃ ព្រមទាំង កាដូរប្រណិតយ៉ាងទាក់ចិត្តថែមទៀតផង។
– ទិញទូរស័ព្ទ Nokia 2.1 ថ្មី ទទួលកាបូបក្រវ៉ាត់ចង្កេះម៉ូឌែលថ្មីមួយ ស្រោមការពារ ស្គ្រីនការពារកញ្ចក់ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10 GB ក្នុងមួយខែសម្រាប់រយៈពេលពេញមួយឆ្នាំ ជាមួយនឹងតម្លៃត្រឹមតែ 115 ដុល្លារតែប៉ុណ្ណោះ។
– ទិញទូរស័ព្ទ Nokia 3.1 Plus ទទួលបានដបរក្សាទឹកក្ដៅត្រជាក់ដ៏ថ្មីសន្លាង រួមជាមួយនឹងតម្លៃពិសេសត្រឹមតែ 179 ដុល្លារ។
– ទិញទូរស័ព្ទ Nokia 5.1 Plus ក្នុងតម្លៃ 219 ដុល្លារ ទទួលបានកាបូបក្រវ៉ាត់ចង្កេះម៉ូដែលថ្មីមួយភ្លាម។
– ទិញទូរស័ព្ទ Nokia 6.1 Plus ទទួលបានកាបូបស្ពាយដ៏ថ្មីសន្លាង រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10 GB ក្នុងមួយខែសម្រាប់រយៈពេលពេញមួយឆ្នាំ រួមជាមួយពិសេសត្រឹមតែ 269 ដុល្លារតែប៉ុណ្ណោះ។
ដើម្បីទទួលបានប្រម៉ូសិននេះប្រិយមិត្តទាំងអស់អាចរកជាវបាននៅតាមហាងលក់ទូរស័ព្ទទូទាំងប្រទេស។ ដូច្នោះ សូមកុំឱ្យខកខានឱកាសដ៏កម្រនេះ មួយឆ្នាំមានតែម្ដងតែប៉ុណ្ណោះ ទិញថែមទិញថែម កុងស៊ីហ្វាក់ឆាយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ០១២៨៧៩ ៧០៧៕