Realme បង្អួតរាងកុំព្យូទ័រយួរដៃ និងថេបប្លែតដំបូងរបស់ខ្លួន មានរាងស្ដើង មើលទៅកាលីបណាស់!

មើលទៅ ក្រុមហ៊ុនទូរស័ព្ទ realme ទំនងជាជិតចូលប្រឡូកក្នុងទីផ្សារផលិតកុំព្យូទ័រយួរដៃ និងថេបប្លែតមែនទែនហើយ ដោយការបង្អួតរូបផលិតផលដែលយើងអាចមើលដឹងថាជាកុំព្យូទ័រយួរដៃ និងថេបប្លែត។

ក្នុងរូបភាពបង្ហោះនោះ មានបញ្ជាក់នូវឈ្មោះថា realme Book សម្រាប់កុំព្យូទ័រយួរដៃ និង realme Pad សម្រាប់ថេបប្លែត ហើយផលិតផលទាំងពីរនេះនឹងក្លាយជាផលិតផលដំបូងរបស់ក្រុមហ៊ុន។ តាមរយៈរូបគំរូដែលគេបង្ហោះបង្អួតនោះ យើងអាចមើលឃើញថា realme Book មានរន្ធដោតប្រភេទ USB-C ចំនួនពីរ ដែលមួយក្នុងចំណោមរន្ធទាំងពីរនោះអាចជារន្ធដោតសម្រាប់សាកថ្ម។ សម្រាប់រូបគំរូរបស់ realme Pad វិញ យើងអាចសង្កេតឃើញថាវាជាឧបករណ៍ថេបប្លែតដែលមានរាងស្ដើង សំប៉ែត និងឃើញមានផុសរាងកាមេរ៉ាបន្តិច ហើយវាក៏អាចជាប៊ូតុងបិទបើកផងដែរ។ វត្តមានពិតប្រាកដយ៉ាងណានោះ គឺមានតែរង់ចាំក្រុមហ៊ុន realme ជាអ្នកមកស្រាយចម្ងល់របស់យើងទាំងអស់គ្នា!

ប្រភព៖ GSM Arena