
ក្រុមហ៊ុនទូរស័ព្ទ Honor ដែលបានបំបែកខ្លួនចេញពីក្រុមហ៊ុន Huawei បានចាប់ផ្ដើមបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនជាមួយនឹងការបើកបង្ហាញនូវទូរស័ព្ទស៊េរី 50 ចំនួន 3 ម៉ូដែល គឺ Honor 50 Pro, Honor 50 និង Honor 50 SE សម្រាប់ផលិតផលទូរស័ព្ទដំបូង។ ទូរស័ព្ទទាំងបីម៉ូដែលនេះមានកម្រិត fresh rate លើអេក្រង់ដល់ទៅ 120Hz កាមេរ៉ាចម្បងមានលេនស៍ 108 មេហ្គាភិចសែល និងអាចសាកថ្មឆាប់ពេញដល់កម្រិត 100W ទៀតផង។
ទូរស័ព្ទម៉ូដែល Honor 50 និង 50 Pro ត្រូវបានគេបំពាក់បន្ទះឈីប Snapdragon 778G របស់ក្រុមហ៊ុន Qualcomm ខណៈទូរស័ព្ទម៉ូដែល Honor 50 SE នឹងចេញលក់ដោយមានតម្លៃរាងតិចជាងទូរស័ព្ទពីរម៉ូដែលផ្សេងទៀតដោយមានការបំពាក់បន្ទះឈីប Dimensity 900 របស់ក្រុមហ៊ុន MediaTek។
ខាងក្រោមនេះគឺជាតារាងសង្ខេបលក្ខណសម្បត្តិរបស់ទូរស័ព្ទ Honor ទាំងបីម៉ូដែល៖