បែកធ្លាយរថយន្ត Toyota Land Cruiser ឆ្នាំ ២០២២ ក្លាយជារថយន្តអង្គភាពប៉ូលិស នៅលើទឹកដីអារ៉ាប់

កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅថ្មីៗនេះ រថយន្ត Toyota Land Cruiser ជំនាន់ថ្មីត្រូវបានចែកចាយនៅប្រទេសអារ៉ាប់រួមបន្ទាប់ពីប្រកាសចេញផ្លូវការកាលពី ២ សប្តាហ៍មុន។

ការចែកចាយរថយន្ត Toyota Land Cruiser ស៊េរី ២០២១ នេះ បានធ្វើពិធីដ៏ឱឡារិកមួយសម្រាប់អតិថិជន ៥០ នាក់ដំបូងនៅឯមហោស្រពឌូបៃ។

លើសពីនេះរថយន្តប្រភេទ SUV នេះក៏ត្រូវបានទិញសម្រាប់បម្រើនៅក្នុងអង្គភាពប៉ូលិសទីក្រុងឌូបៃនិងអាប៊ូដាប៊ីផងដែរ ។

នៅអារ៉ាប់រួមរថយន្តតូយ៉ូតា Land Cruiser ឆ្នាំ ២០២២ មានតម្លៃចាប់ពី ២២៩.៩០០ AED ស្មើនឹង ៦២.៥០០ ដុល្លារ ។

គួរឲ្យដឹងថា រថយន្ត Land Cruiser ឆ្នាំ ២០២២ គឺជារថយន្តដំបូងក្នុងប្រវត្តិសាស្ត្ររបស់ Land Cruiser ដែលផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ហើយក្នុងនោស្បែក និងអាលុយមីញ៉ូម ត្រូវបានប្រើប្រាស់ច្រើនបំផុតនៅលើរថយន្តនេះ ។

Land Cruiser ឆ្នាំ ២០២២ ប្រើម៉ាស៊ីនសាំងភ្លោះ ៣.៥ លីត្រេ
V៦ និងក៏មានជម្រើសម៉ាស៊ីន ម៉ាស៊ូត ៣.៣ លីត្រ ផងដែរ ។ ម៉ាស៊ីនទាំងពីរនេះផលិតកម្លាំង ៤០៩ សេះ ៕