Land Cruiser ឆ្នាំ ២០២២​ ចេញមិនទាន់បានប៉ុន្មានថ្ងៃផង ឥលូវនៅខ្មែរប្រកាសតម្លៃហើយ

បរទេស៖ រថយន្ត Land Cruiser ឆ្នាំ ២០២២ ដែលក្រុមហ៊ុន Toyota ទើបតែបានប្រកាសជាផ្លូវការ កាលពីដើមខែមិថុនា នេះ ស្រាប់តែត្រូវបានឃ្លាំងលក់រថយន្តក្នុងប្រទេសយើងប្រកាសពីតម្លៃលក់ហើយ ។

ត្បិតតែមិនទាន់ដឹងតម្លៃចេញពីក្រុមហ៊ុនផ្លូវការនៅកម្ពុជាយើងយ៉ាងណាក្ដី ក៏ប៉ុន្តែឃ្លាំងរថយន្តមួយឈ្មោះ ហេងហេង អូតូ បានប្រកាសថា រថយន្ត Toyota Land Cruiser ឆ្នាំ ២០២២ នឹងលក់នៅឃ្លាំងរបស់ខ្លួនក្នុងតម្លៃ ២០៨

៥០០ដុល្លារ គឺនឹងទទួលបានរថយន្តនៅខែសីហា ដោយឡែកចំពោះតម្លៃ ១៨៥ ០០០ដុល្លារ នឹងទទួលបានរថយន្តនៅខែកញ្ញា។ មានន័យថា អ្នកដែលចង់បានរថយន្តមុន ត្រូវចំណាយលុយច្រើនជាងធម្មតា ។

គួរឲ្យដឹងថា ជាមួយតម្លៃខាងនេះគឺជាតម្លៃសម្រាប់ Land Cruiser ស៊េរីឆ្នាំ២០២២ ប្រភេទ VX.R ដែលប្រើប្រាស់ម៉ាស៊ីនសាំង ៦ស៊ីឡាំង ប្រភេទ Twin-Turbo ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបានរហូតដល់ ៤០៩សេះ៕