ម៉ាស៊ីនបោកគក់ 3 ម៉ូឌែលពីសាមសុង ផ្តល់ជូននូវទំនុកចិត្តខ្ពស់ និងមានការសន្សំសំចៃបំផុត

តើ​លោកអ្នក​កំពុងតែ​ស្វែងរក​ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់​ដែលមាន​គុណភាព​ល្អ​ធ្វើការ​បោក​បាន​ស្អាត សន្សំសំចៃ​អគ្គីសនី​ខ្ពស់ ចំណាយពេល​វេលា​តិច ថែមទាំង​មាន​បច្ចេកវិទ្យា​ទំនើប​ទៀត​មែន​ទេ?

ដើម្បី​ងាយស្រួល​ដល់​លោកអ្នក​ក្នុងការ​ជ្រើសរើស​ម៉ាស៊ីន​បោកគក់​ដែល​ល្អ ហើយ​គ្មាន​ការ​ខកបំណង​នៅ​ថ្ងៃក្រោយ យើង​សូម​ធ្វើការ​ណែនាំ​ម៉ាស៊ីន​បោកគក់​ស៊េរី​ទំនើប​ចំនួន ៣ ម៉ូ​ឌែ​លពី សាម​សុង ដែល​ផ្តល់ជូន​លោកអ្នក​នូវ​ការបោក​គក់​បាន​យ៉ាង​ស្អាត​អស្ចារ្យ ផ្តល់នូវ​ផាសុកភាព មាន​ភាព​សន្សំសំចៃ​ទាំង​ពេលវេលា និង​ថវិកា ដោយសារ​តែមាន​បច្ចេក​វិទ្យា Inverter ជួយ​សន្សំសំចៃ​អគ្គីសនី​បាន​ខ្ពស់បំផុត និង​ប្រើប្រាស់​ធន់​ថែមទៀត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បើ​លោកអ្នក​ជាវ​ឥឡូវនេះ នឹងមាន​ប្រ​ម៉ូ​សិន​ទិញ​បាន​អាំង​ប៉ាវ​ត្រលប់​មកវិញភ្លាមៗពី​សាម​សុង​ក្នុងឱកាស​អបអរ​សារ​ទរ​ចូលឆ្នាំ​ចិន​ឆ្នាំ​ថ្មី​ខាងមុខ។ តើ​ម៉ាស៊ីន​បោកគក់​ទាំងបី​ម៉ូ​ឌែ​ល​នោះ មាន​លក្ខណៈសម្បត្តិ​ដូច​ម្ដេចទៅ? សូម​មើល​ការរៀបរាប់​ខាងក្រោម៖

1/ ម៉ាស៊ីន​បោកគក់ Samsung AddWash™

Samsung AddWash™ ជា​ម៉ាស៊ីន​បោក​ទំនើប​ស៊េរី​ថ្មី​មាន​ទ្វារ​ខាងមុខ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ភ្ជាប់​មកជា​មួយ​ទ្វា​តូច​មួយ​ដែល​បំពាក់​បន្ថែម ហើយ​វា​មាន​តួនាទី​ជួយ​សម្រួល​ក្នុងការ​បន្ថែម​ខោអាវ​ដែល​លោកអ្នក​ភ្លេច​នៅពេលដែល​ម៉ាស៊ីន​កំពុងដំណើរការ។ Samsung AddWash™ ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ពី ENERGY STAR® ផ្តល់ជូន​នូវ​ការ​សន្សំសំចៃ​ភ្លើងអគ្គិសនី​ខ្ពស់បំផុត។ Samsung AddWash™ មាន​សំឡេង​ស្ងាត់ មិន​ផ្តល់នូវ​ការរំខាន ជាពិសេស​ភ្ជាប់​មក​ជាមួយនឹង​មុខងារ Super Speed ដែល​អាច​ឲ្យ​អ្នកពិនិត្យមើល និង​គ្រប់គ្រង​ម៉ាស៊ីន​បោកគក់​តាមរយៈ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ផ្ទាល់​ផងដែរ។  ចំពោះ​មុខងារ Smart Care វិញ​គឺ​សម្រាប់​វិភាគ​ទៅលើ​បញ្ហា​នៃ​ម៉ាស៊ីន​បោកគក់ និង​ផ្តល់ជូន​ដំណោះស្រាយ​ត្រឡប់មកវិញ​ចេញពី​ទូរស័ព្ទដៃ​ផ្ទាល់​តែម្តង។

2/ ម៉ាស៊ីន​បោកគក់ Samsung ActiveDual wash™

Samsung ActiveDual wash™ ភ្ជាប់​ជាមួយនឹង​កា​ធុន​ជ័រ​រាងអង្កាញ់ៗសម្រាប់​ការ​ដុស និង​ត្រាំ​សម្លៀកបំពាក់ មុននឹង​ដាក់​បោកគក់​ក្នុង​ម៉ាស៊ីន វា​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាចធ្វើ​ការងា​រ ដុស និង​ត្រាំ​សម្លៀកបំពាក់ នៅក្នុង​ម៉ាស៊ីន​បោកគក់​តែម្តង ដោយ​មិន​រញ៉េរញ៉ៃ និង​កាត់បន្ថយ​ពេលវេលា និង​ភាព​នឿយហត់​របស់​អ្នកប្រើប្រាស់។ Samsung ActiveDual wash™ ភ្ជាប់​ជាមួយនឹង​ស្លាបចក្រ ៦ សម្រាប់​វាយ​បំបែក​ម្សៅ​សាប៊ូ​រលាយ​បានល្អ​នៅក្នុង​ទឹក​បង្កើតបានជា​ពពុះ​សាប៊ូ ហើយ​ជ្រាប​ចូលទៅ​ជម្រះ​ស្នាម​ប្រឡាក់​ក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​ល្អ។ អ្នក​ក៏​អាច​បញ្ជា និង​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​បោកគក់ Samsung ActiveDual wash™ តាមរយៈ​កម្មវិធី Smart Check ចេញពី​ទូរស័ព្ទដៃ​ដោយ​មិនចាំបាច់​អង្គុយ​អាន​សៀវភៅ​ណែនាំ​នោះទេ។

3/ ម៉ាស៊ីន​បោកគក់ Samsung Drum

Samsung Drum គឺជា​ប្រភេទ​ម៉ាស៊ីន​បោកគក់​ទ្វារ​ចំហៀង​ដ៏​ស្រស់ស្អាត​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ជាមួយនឹង​មុខងារ​ឆ្លាត​វៃ​ជាច្រើន​ដែល​ធ្វើអោយ​ការបោក​គក់​បាន​ស្អាត កាន់តែ​ងាយស្រួល និង​សន្សំសំចៃ​អគ្គិសនី​ខ្ពស់បំផុត (Digital Inverter)។ Samsung Drum ប្រើប្រាស់​នូវ​បច្ចេកវិទ្យា Steam Cycle ជាការ​បោកគក់​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ ហើយ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​សម្លាប់​មេរោគ​ដូចជា បាក់តេរី មេរោគ​ផ្សិត និង​អាឡែកហ្ស៊ីផ្សេងៗ បាន​រហូតដល់ 99.9% ក៏ដូចជា​បច្ចេកវិទ្យា Eco bubble ដោយ​រួមបញ្ចូល​គ្នា​នៃ​កម្លាំង​ខ្យល់ ទឹក និង​ពពុះ​សាប៊ូ​ដែល​អាច​ជ្រាបចូល​ទៅក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​លឿន​ជាង​ទឹកសាប៊ូ​ធម្មតា​ដល់​ទៅ ៤០ដង។ វា​ក៏​ភ្ជាប់​ជាមួយនឹង​ទ្វារ​តូច​មួយ​សម្រាប់​សម្រួល​ក្នុងការ​បន្ថែម​សម្លៀកបំពាក់​ដែល​ភ្លេច​ចូលទៅក្នុង​ម៉ាស៊ីន​ដែល​កំពុងតែ​ដំណើរការ​នេះ។ រឹតតែ​អស្ចារ្យ​ជាងនេះទៀត​នោះ មុខងារ Bedding និង Baby Care គឺ​ល្អ​ខ្លាំង​សម្រាប់​អ្នក​ម្តាយ​ដែលមាន​បុត្រ​ធីតាតូចៗព្រោះ​ក្មេង​តូច​មាន​ស្បែក​ខ្ចី ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ងាយ​នឹង​អាឡែកហ្ស៊ី នៅពេលដែល​គាត់​ស្លៀក​សម្លៀកបំពាក់​ដែល​បោក​មិន​ស្អាត។ 

*** ម៉ាស៊ីន​បោកគក់ សាម​សុង គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក។

អ្នក​ស្រឡាញ់​សុខភាព អនាម័យ និង​គិតដល់​ពេលវេលា​ជា​ចំបង ជឿជាក់​បាន​លើ​ម៉ាស៊ីន​បោកគក់​សាម​សុង​ទាំងនេះ។ សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង​និង​ដេប៉ូ​ចែកចាយ របស់​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ៖ 1800-203232